អតីតគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Man UTD, តោខៀវ Chelsea និងមាន់ខ្នាយមាស Spurs លោក Jose Mourinho នៅសប្តាហ៍នេះបានធ្វើការអះអាងកំណត់ត្រារបស់លោកនៅក្នុងប្រទេសអង់គ្លេសនៅតែជាប់កំណត់ត្រាដដែលទោះបីជាកន្លងមកតែងតែមានពាក្យរិះគន់ជាច្រើនក្តី។
និយាយក្នុងនាមជាគ្រូបង្វឹករបស់ក្លឹបអ៊ីតាលី Roma នៅពេលនេះលោកបានពន្យល់អំពីភាពខុសគ្នានៃបរាជ័យនិងជោគជ័យហើយជាពិសេសគឺបានការពារទៅនឹងកំណត់ត្រា
របស់ខ្លួនពេលមានវត្តមាននៅក្នុងប្រទេសអង់គ្លេសនិងចំនួនពានរង្វាន់ដែលលោកធ្លាប់លើកផងដែរ។
គួរឲ្យដឹងដែរថាគ្រូបង្វឹកសញ្ជាតិប៉ទុយហ្គាល់រូបនេះត្រូវបានបណ្តេញចេញដោយក្លឹប Spurs កាលពីមុនពេលដែលក្លឹបត្រូវប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់ League Cup ចាញ់ទៅលើក្រុម Man City ហើយលោកក៏ធ្លាប់ត្រូវបានបណ្តេញចេញដោយក្លឹប Chelsea និង Man UTD នៅមុនពេលនោះផងដែរ៕
មតិយោបល់