អ៊ីណូ បញ្ចេញចម្រៀងថ្មី តែងខ្លួនជាមហាទេពស្មើមេឃ សុិនអ៊ូខុង ឈ្នះអស់មាសត្រូវ!

 

(ភ្នំពេញ)៖ ប៉ុន្មាននាទីមុននេះ MV បទចម្រៀង «បណ្តាសា» របស់កំពូលតារាចម្រៀង អីណូដែលមានការដឹកនាំសម្តែង ដោយលោក Rith Omega បានចេញជាផ្លូវការណ៍ហើយ ដោយពិតជាឡូយដូចគេល្បីពិតមែន។ ជាពិសេស ក្រោយបញ្ចេញបទថ្មីរបស់ អ៊ីណូ ភ្លាមក្រៅពីទស្សនិជនចូលទស្សនានិងស្តាប់នោះ គឺថែមទាំងពោលស្ទើរគ្រប់មាត់ថា ពិតជាប្លែកមែន ឈ្នះអស់មារសត្រូវ។

ជាការពិត ផលិតកម្ម សាន់ដេរ បានបង្ហោះបទចម្រៀងថ្មីៗដែលចំណងជើងថា «បណ្តាសា» ដែលពិតជាមានលក្ខណៈប្លែក និងពីរោះរណ្តំចិត្តពិសេសប្លែកពីរាល់ដង ទាំងការតុបតែងខ្លួន ទាំងបទភ្លេង ដោយលាយឡំ និងលោក អ៊ីណូ តែងខ្លួនទៅជាមហាទេពស្មើមេឃសុិនអ៊ូខុងផងដែរ។

ក្រោយពីបទចម្រៀងមួយនេះ បានបង្ហោះរួចមកឃើញថា សន្ទុះនៃការគាំទ្រមានការកើនឡើងជាលំដាប់ផងដែរ ខណៈទើបតែបង្ហោះមិនបានមួយថ្ងៃផងដែរ៕

សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *