ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរីបានបញ្ជាក់នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២១នេះថា ក្តារមឈូសចំនួន ១០០បានដឹកមកដល់ខេត្តរតនគិរី ដើម្បីត្រៀមសម្រាប់អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩។
នេះមិនមែនជាការប្រមាថនោះឡើយ ប៉ុន្តែជាការគោរពចំពោះអ្នកស្លាប់ និងការត្រៀមទុកជាមុនលើស្ថានភាពនេះ ផ្អែកលើបទពិសោធន៍ដែលយើងទទួលបានកន្លងមកពីប្រទេសនានាទូទាំងសកល។
ឯកឧត្តម អភិបាលខេត្ត អំពាវនាវសូមឲ្យបងប្អូនបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ ឲ្យបានខ្ចប់ខ្ជួន យើងនឹងដំណើរការឡើងវិញជាជំហានៗនូវសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម មុខរបរដែលទ្រទ្រង់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន នៅពេលដែលស្ថានការគ្រប់គ្រងបាន។
មតិយោបល់