កាលពីថ្ងៃទី ១២ ខែកក្កដា តារារ៉េបស្រី Cardi B និងស្វាមី Offset បានរៀបចំធ្វើកម្មវិធីខួបកំណើតឲ្យកូនស្រីច្បងរបស់ពួកគេ យ៉ាងអធិកអធម និងមានអ្នកចូលរួមជាច្រើន បង្កើតបានជាបរិយាកាសយ៉ាងសប្បាយរីករាយខ្លាំងតែម្ដង។
ទន្ទឹមនឹងនេះ អ្វីដែលធ្វើឲ្យគ្រប់គ្នាមានការស្រឡាំងកាំង និងភ្ញាក់ផ្អើលស្ទើរនឹកស្មានមិនដល់នោះ គឺតារាស្រីរូបនេះ បានទិញកាដូជូនកូនស្រីរបស់នាងជាមួយនឹងខ្សែកពេជ្រយ៉ាងស្រស់ស្អាតខ្លាំងតែម្ដង។ ដោយក្នុងនោះ បើយោងតាមកាសែត The Cut បានឲ្យដឹងថា ខ្សែកមួយនេះ ត្រូវបានរចនាឡើងដោយហាង «Elliot Eliantte» តាមការពេញចិត្តរបស់កូនស្រីវ័យ៣ឆ្នាំរបស់នាងផ្ទាល់តែម្ដង។ ហើយបើនិយាយពីតម្លៃវិញ វាមានតម្លៃរហូតទៅដល់ ២៥០,០០០ ដុល្លារឯណោះ។
គួររំឮកផងដែរថា ជារឿយៗ Cardi B តែងតែចំណាយលុយជាច្រើន ទិញរបស់របរប្រ៊េនៗឲ្យកូនស្រីរបស់នាងជាញឹកញាប់ ដូចជាកាបូប សម្លៀកបំពាក់ជាដើម ដែលរបស់ទាំងនោះសុទ្ធសឹងតែមានតម្លៃថ្លៃៗខ្លាំងមិនណយនោះឡើយ៕
ទស្សនារូបភាពខាងក្រោម៖
មតិយោបល់