រំលឹកប្រវត្តិសាស្ត្រមួយរបស់ឥណ្ឌាដែលនាយករដ្ឋមន្ត្រីជាស្ត្រីមួយរូបត្រូវបានក្រុមអង្គរក្សផ្ទាល់ខ្លួនរបស់គាត់ធ្វើឃាតនៅក្នុងការិយាល័យធ្វើការនាថ្ងៃទី ៣១ ខែ តុលា កាលពីឆ្នាំ ១៩៨៤ ។
លោកស្រីនាយករដ្ឋមន្ត្រីឥណ្ឌា Indira Gandhi ដែលគ្រានោះត្រូវបានក្រុមអង្គរក្ស២នាក់របស់គាត់ដែលមានឈ្មោះ Beant Singh និង Satwant Singh ដែលក្រោយមកទើបត្រូវបានគេដឹងថាពួកគេក្រុមជនជាតិ Sikh បានបាញ់សម្លាប់លោកស្រីនៅពេលដែលគាត់កំពុងស្ថិតនៅក្នុងការិយាល័យរបស់គាត់នាទីក្រុងញូវដេលីហើយជាការឆ្លើយតបបុរសទាំង២នាក់ត្រូវបានបាញ់សម្លាប់វិញភ្លាមៗផងដែរក្រោយហេតុការណ៍កើតឡើង។
អ្វីដែលគួរឲ្យកត់សំគាល់នៅមុនពេលការធ្វើឃាតនាយករដ្ឋមន្ត្រីរូបនេះលោកស្រីដែលបានឡើងកាន់តំណែងបន្តពីឪពុកដែលជានាយករដ្ឋមន្ត្រីដំបូងបង្អស់របស់ឥណ្ឌាគឺលោក Jawaharla Nehru គឺបានទទួលរងនូវបញ្ហាជាច្រើនដែលមិនទាន់ដោះស្រាយអស់ដូចជាបញ្ហាជាមួយក្រោយរួចផុតពីអាណានិគមអង់គ្លេសផងការប្រកាសឯករាជ្យពីប៉ាគិស្ថានផងនិងជាពិសេសបញ្ហាព្យាយាមបង្រួបបង្រួមជាតិតែមួយពីក្រុមជនជាតិភាគតិចផងដែរ។
ការធ្វើឃាតគឺទំនងកើតចេញពីការឆ្លើយតបទៅនឹងបញ្ជាមួយរបស់លោកស្រីនាយករដ្ឋមន្ត្រីកាលពីខែ មិថុនា ឆ្នាំ១៩៨៤ ក្នុងការធ្វើការប្រតិបត្តិការយោធាវាយលុកចូលទៅក្នុងប្រាសាទមួយរបស់ក្រុមជនជាតិ Sikh ដើម្បីបំផ្លាញសំបុកក្រុមជ្រុលនិយម Sikh ដែលជាអ្នកប្រឆាំងទៅនឹងរដ្ឋាភិបាលឥណ្ឌា៕
មតិយោបល់