ព័ត៌មានសិល្បៈ និងកម្សាន្ត

តាវមីងស៊ឺ ហ្វេនៗថៃ ធ្វើខួបកំណើតឲ្យ

ក្រុមអ្នកគាំទ្រ តាវមីងស៊ឺ ឬ ជឺរី F4 នៅក្នុងប្រទេសថៃ បានទិញបដាឃោសនាពាណិជ្ជកម្ម នៅតំបន់ស្ថានីយ៍រថភ្លើង ក្រោមដី ក្នុងការឆ្លងពិធីខួបកំណើត ៤០ ឆ្នាំរបស់កំលោះ F4 ដែលជាតួឯកប្រុសក្នុងដួងចិត្តរបស់ពួកគេ បើទោះជារឿងនេះមានបណ្ដាលប្រទេសផ្សេងទិញសិទ្ធផលិតជាថ្មីក្ដី ក៏ក្រុមអ្នកគាំទ្រ តារារូបនេះ នៅតែបន្ដគាំទ្ររូបលោករហូត ។

តារាឯកប្រុស ជឺរី F4 ត្រូវបានអ្នកគាំទ្រជនជាតិថៃ ជាពិសេសស្រីៗ ដែលលង់និងសម្រស់របស់លោក បានរៀបចម្ការឃោសនាពាណិជ្ជកម្មតាមបណ្ដាល ស្ថានីយ៍រថភ្លើងក្រោមដី នៅក្នុងប្រទេសថៃ ក្នុងការឆ្លងថ្ងៃកំណើតតារារូបនេះ នៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៧ ដែលការដាក់បដាពាណិជ្ជកម្មនេះ ត្រូវបានដាក់ចំនួន ៣០ ថ្ងៃ ក្នុងតម្លៃមធ្យម ២ ម៉ឺនបាត នឹង តម្លៃ ១៨០០០ បាត ទៅតាមទំហំដែលគេបានកំណត់ ។

សូមជម្រាបផងដែលថា មកដល់ឆ្នាំ ២០១៧នេះ តារាឯកប្រុស តាវមីងស៊ឺ មានអាយុ ៤០ ឆ្នាំ​ ហើយ តែភាពមិនប្រែប្រួល នៃសម្រស់របស់ រឿងជាមួយក៏គួរឲ្យស្ញប់ស្ញែង ព្រោះតារារូបនេះ នៅរក្សារូបសម្រស់ និង កេរ្តិ៍ល្បីរហូតមក បើទោះបីជាលោកមិនសូវលេចមុខ ក្នុងពិភពសិល្ប:រយ:យូរក្ដី ៕


ប្រភព៖ kapook

មតិយោបល់