ព័ត៌មានជាតិ

ក្រុមតាលីបង់ប្រហារជីវិតកុម្ម៉ង់ដូរអាហ្វហ្គានីស្ថាន ២២នាក់ ខណៈពួកគេទម្លាក់អាវុធចុះចាញ់

 

(កាប៊ុល)៖ ក្រុមតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានប្រហារជីវិតកងកម្ម៉ង់ដូរអាហ្វហ្គានីស្ថាន២២នាក់ បើទោះជាពួកគេទម្លាក់អាវុធព្រមចុះចាញ់ក៏ដោយ។

 

បើតាមវីដេអូមួយមានរយៈពេល ៤៥វិនាទី ដែលទូរទស្សន៍អាមេរិក CNN ទទួលបាន ជនរងគ្រោះទាំង២២នាក់ខាងលើ គឺជាសមាជិកកងកម្ម៉ង់ដូរពិសេសអាហ្វហ្គានីស្ថាន Afghan Special Forces។ ពួកគេត្រូវបានក្រុមតាលីបង់ប្រហារជីវិតកាលពីថ្ងៃទី១៦ ខែមីថុនាកន្លងទៅ នៅឯទីក្រុង Dawlat Abad នៃខេត្ត Faryab ជាប់ព្រំដែនជាមួយ ប្រទេសតួកមេនីស្ថាន ហើយក្នុងចំណោមពួកគេទាំងនេះទៀតសោតភាគច្រើនត្រូវបានបាញ់សម្លាប់ចំក្បាល។

 

មកទល់ពេលនេះ សហរដ្ឋអាមេរិកបានដកកងទ័ពចេញពីអាហ្វហ្គានីស្ថានបានច្រើនជាង៩០ភាគរយ ហើយនឹងត្រូវដកចេញទាំងស្រុងឱ្យបានមុនថ្ងៃទី១១ ខែកញ្ញាខាងមុខ នេះ ដែលជាថ្ងៃខួបវាយប្រហារភេរកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១។ ព្រមពេលជាមួយគ្នា ក៏មានការព្រមានជាច្រើនផងដែរថារដ្ឋាភិបាលអាហ្វហ្គានីស្ថានអាចនឹងត្រូវ ដួលរលំ ស្របពេលក្រុមតាលីបង់កំពុងបង្កើនការវាយលុក និងដណ្ដើមបានទឹកដីយកមកគ្រប់គ្រងមួយភាគធំ៕

ប្រភព៖​​​​​​ CNN

 

មតិយោបល់