វិតាមីនC ជាសារធាតុអាហារដ៏មានសារសំខាន់ចំពោះរាងកាយមួយប្រភេទទៀត ដែលជួយការពារកោសិកានិង
បង្កើតភាពទប់ទល់នឹងជម្ងឺធ្វើឲ្យរាងកាយរឹងប៉ឹងមាំមួន ថែមទាំងនៅបានជួយព្យាបាលរាងកាយពីការឈឺចាប់ផ្សេងៗ ជួយឲ្យរាងកាយមានភាពប្រឆាំងនឹងការក្លាយរោគ និងការពាររោគចេញឈាមតាមជើងធ្មេញបាទៀតផង ។
ជាទូទៅ វិតាមីនCច្រើនមាននៅក្នុងពពួកផ្លែឈើដែលមានរសជាតិជូរ តែនាយុគសម័យថ្មីនេះក៏មានក្រុមហ៊ុនផលឹតឪសថខ្លះបានផលឹតវិតាមីនCជាគ្រាប់សំរាប់ធ្វើជាអាហារបំប៉នបន្ថែមដាក់លក់នៅតាមឪសថស្ថានជាច្រើនក្នុងបរិមាណផ្សេងៗពីគ្នា ។
ក្រៅពីមនុស្សធម្មតាទូទៅត្រូវការវិតាមីនCហើយនោះ នៅមានមនុស្សមួយចំនួនដែលមានសុខភាពមិនសូវល្អ និងអ្នកដែលមានភាពចាំបាច់ត្រូវតែទទួលវិតាមីនCបន្ថែមច្រើនជាងមនុស្សទូទៅនោះក៏មានដែរ ដូចជា ៖
– ក្រុមមនុស្សដែលជក់បារី
– ក្រុមមនុស្សដែលត្រៀមខ្លួនវះកាត់ ឬទើបតែធ្វើការវះកាត់រួច
– អ្នកជម្ងឺដែលមានក្រលៀនសិប្បនិមិត្ត
– អ្នកដែលស្ថឹតក្នុងទីកន្លែងដែលមានធាតុអាកាសត្រជាក់រយ:ពេលយូរ
មតិយោបល់