ព័ត៌មានសិល្បៈ និងកម្សាន្ត

រំភើបជំនួស! ពេលឃើញតារាជើងចាស់ អម្ពរ ទេវី មានសុភមង្គលក្នុងគ្រួសារ អំឡុងពេលរស់នៅក្រៅប្រទេស

 

(ភ្នំពេញ)៖ តារាសម្តែងជើងចាស់របស់កម្ពុជានាទសវត្សទី៨០ គឺអ្នកស្រី អម្ពរ ទេវី ត្រូវបានទស្សនិកជនដឹងថា កំពុងតែរស់នៅលើទឹកដីសម្បូរដុល្លារ គឺសហរដ្ឋអាមេរិក ជាមួយក្រុមគ្រួសារយ៉ាងមានសុភមង្គល។ ជាពិសេស ថ្មីៗនេះរូបភាពប៉ុន្មានសន្លឹករបស់អ្នកស្រី ដែលបញ្ចេញមករឹងតែបង្ហាញថា អ្នកស្រីកំពុងរីករាយក្នុងការប្រើប្រាស់ជីវិតលើទឹកដីក្រៅប្រទេស។

បើគិតមកទល់នឹងពេលនេះ តារាសម្ដែងជើងចាស់ពោរពេញដោយទេពកោសល្យអ្នកនាង អម្ពរ ទេវី បានប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលរាប់សិបឆ្នាំទៅហើយ ចំពោះប្រជាប្រិយភាព និង កេរ្តិ៍ឈ្មោះរបស់អ្នកនាងគឺនៅចាក់ឬសជ្រៅក្នុងបេះដូងមហាជនអ្នកគាំទ្រគ្រប់វ័យ ឱ្យចងចាំរាល់ស្នាដៃសម្ដែងដ៏ប៉ិនប្រសព្វរបស់អ្នកនាងមិនដែលភ្លេចឡើយ បើទោះបីជាបច្ចុប្បន្នអ្នកនាងឃ្លាតឆ្ងាយពីវិថីសិល្បៈសម្ងំរស់នៅយ៉ាងមានក្ដីសុខរួមគ្រួសារនៅក្រៅប្រទេសទៅហើយក្ដី។

យ៉ាងណាក្ដី ជារឿយគេរមែងឃើញតារាសម្ដែងជើងចាស់សម្ដែងបានគ្រប់តួអង្គរូបនេះ តែងបង្ហោះរូបភាពដំណើរកម្សាន្តយ៉ាងមានសុភមង្គលរួមគ្រួសារនៅលើបណ្ដាញសង្គមជាញឹកញយ ដែលមើលទៅជីវិតរស់នៅក្រៅប្រទេសរបស់អ្នកនាងហាក់មានក្ដីសុខខ្លាំងតែម្ដង។ ដោយឡែកនៅពីក្រោមរូបភាពស្ទើរទាំងអស់របស់អ្នកនាង អម្ពរ ទេវី គេតែងឃើញមានអ្នកគាំទ្រជាច្រើបង្ហាញក្ដីនឹករឮកដល់អ្នកនាងក្រៃលែង ជាពិសេសតែងប៉ងឱ្យអ្នកនាងវិលមកស្រុកខ្មែរសម្ដែងរឿងបម្រើចក្ខុមហាជនបន្តទៀតផងដែរ៕

 

មតិយោបល់