ព័ត៌មានជាតិ

មន្រ្តីជំនាញរដ្ឋបាលជលផល បានចុះពិនិត្យមើលត្រីផ្សោត ១ក្បាល ដែលបានងាប់អណ្តែតមកទើរនៅឆ្នេរពយលោកជំទាវម៉ៅ

មន្រ្តីជំនាញរដ្ឋបាលជលផលកំពង់សោម បានចុះពិនិត្យមើលត្រីផ្សោត ១ក្បាល ទម្ងន់ប្រមាណ ៩០គីឡូក្រាម ដែលបានងាប់អណ្តែតមកទើរនៅឆ្នេរពយលោកជំទាវម៉ៅ នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។

យោងតាមការពិនិត្យ និងការសន្និដ្ឋានរបស់មន្រ្តីជំនាញ ត្រីផ្សោតនេះ បានងាប់ដោយសារជាប់មង មានទម្ងន់ប្រមាណ ៩០គីឡូក្រាម ប្រវែងបណ្តោយ ២,២៤ម៉ែត្រ ទទឹង ០,៦០ម៉ែត្រ ជាប្រភេទផ្សោតឃ្លៀចឈ្មោល (Indo-Pacific humpoback dolphin)។ វាជាប្រភេទសត្វកម្រដែលត្រូវការពារដោយអនុក្រឹត្យលេខ១២៣ អ.ន.ក្រ ហើយវា មាននៅតំបន់កោះព្រីង នៃប្រជុំកោះរ៉ុង។

 

 

មតិយោបល់