(កូរ៉េ)៖ ពិតជាមិនធម្មតាមែន សម្រាប់ក្រុមល្បី BTS ដោយ ថ្មីៗនេះនៅក្នុងតារាង Billboard Hot ១០០ បានប្រកាសថា បទ «Permission to dance» បានស្ថិតនៅលើកំពូលតារាង ជំនួសឲ្យបទ «Butter» របស់ BTS ដែលបានចំណាយពេលនៅកំពូលតារាង អស់រយៈពេល ៧ សប្តាហ៍ជាប់ៗគ្នា។
បន្ទាប់ពីបានបញ្ចេញជាផ្លូវការ «Permission to dance» បានទទួលជោគជ័យជាលើកដំបូង ខណៈដែលវាទទួលបានអ្នកទស្សនាចំនួន ១៥,៩ លានដង នៅសហរដ្ឋអាមេរិក ការចាប់អារម្មណ៍របស់ទស្សនិកជន តាមវិទ្យុវិទ្យុ ១.១ លាននាក់ និងមានការទាញយកចំនួន ១៤០.១០០។ ទន្ទឹមនឹងនេះ បទ «Butter» ទទួលបានការលក់ចម្រៀងឌីជីថល ចំនួន ៤៩,៨០០ (ធ្លាក់ចុះ ៥៤%) ប៉ុន្តែទទួលបានកំណើន ៤% ដល់ ១១,២ លាន នៅលើបទចម្រៀងនៃការស្ទ្រីមចម្រៀងនិង ២ ភាគរយ ចំណេញដល់ ២៩,៧ លានពីវិទ្យុចម្រៀង។
ស្របគ្នានេះ បទ «Permission to dance» គឺជាបទចម្រៀងទី៤ របស់ Ed Sheeran ដែលលោកជាអ្នកនិពន្ធបទចម្រៀង ដោយលោកធ្លាប់ចូលរួមជាមួយនឹងបទចម្រៀង «Love Yourself» របស់ Justin Bieber និងបទចម្រៀងផ្ទាល់ខ្លួនរបស់លោក «Shape» និង «Perfect»។ ដោយបទនេះកំពុងតែមានប្រជាប្រិយភាពខ្លាំងតែម្តង៕
ប្រភព៖ Koreaboo
មតិយោបល់