ស្ងាត់ៗ តារាចម្រៀង ខេម ហោះទៅបារាំង!

 

(ភ្នំពេញ)៖ មហាជន ជាពិសេសអ្នកគាំទ្រតារាចម្រៀងក្នុងផលិតកម្ម Galaxy Navatra គឺលោក ខេម ហាក់កំពុងតែមានមន្ទិល និងចង់ដឹងយ៉ាងខ្លាំង ពីមូលហេតុនៃការធ្វើដំណើរពីប្រទេសកម្ពុជា ទៅកាន់ប្រទេសបារាំង ពីសំណាក់តារាចម្រៀងខេម។

កាលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ន តារាចម្រៀងសម្លេងស្អក ដែលជាតារាចម្រៀងរស់ក្រោមទ្រនំផលិតកម្ម ហ្កាឡាក់ស៊ី ណាវ៉ាត្រា បានធ្វើដំណើរទៅដល់ទឹកដីប្រទេសបារាំងហើយ។ នេះបើតាមការបញ្ជាក់ពីតារាខេម នៅលើគេហទំព័រហ្វេសប៊ុកផ្ទាល់របស់លោក នៅមុននេះបន្តិច។ ក្នុងនោះ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន ផ្ទុះការភ្ញាក់ជាខ្លាំងក្រោយពីតារាចម្រៀងល្បីរូបនេះ ហោះទៅកាន់ប្រទេសបារាំងទាំងស្ងាត់ៗបែបនេះ។ លោក ខេម បានសរសេរសារយ៉ាងខ្លីថា «មកដល់បារាំងដោយសុវត្ថិភាព»។

គួរជម្រាបផងដែរថា គេពុំទាន់ដឹងនៅឡើយទេថា តារាចម្រៀងសម្លេងស្អក ខេម ទៅប្រទេសបារាំង ក្នុងគោលបំណងអ្វីនោះទេ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *