ខណៈជីវិតហាក់ដូចជាជោគជ័យក្នុងអាជីពសិល្បៈ នោះ អតីតតកូនក្រុមអ្នកនាង ពេជ្រ សោភា បានបង្ហាញសារទុកសោក និងបង្ហោះ វីដេអូឃ្លិប ប្រាប់ទៅកាន់សាធារណៈជន ទាំងទឹកភ្នែកថា នាងលែងមានស្វាមីទៀតហើយ។
នៅលើគណនីហ្វេសប៊ុក របស់តារាចម្រៀង សាន ស្រីឡៃ បានសរសេររៀបរាប់ថា ជីវិតគូរបស់ខ្ញុំព្រាត់ប្រាសហើយសប្បាយចិត្ដចុះ ដកខ្លួនដោយសុវត្ថិភាពហើយ ok ម្នាក់ឯងមិនស្លាប់ទេ… : ) ។
មើលទៅសាន ស្រីឡៃ ហាក់ដូចជាមានភាពក្លាហាន បំផុត សម្រាប់រឿងឯកជនរបស់នាង ដែលខុសពីតារាផ្សេងៗ ព្យាយាម លាក់បាំង នូវចំណុចរសើប ជាពិសេស បញ្ហាផ្ទាល់ខ្លួននោះ ។
ព័ត៌មាននេះដែរ បានធ្វើឲ្យទស្សនិកជន ភ្ញាក់ផ្អើល បំផុត ដោយម្នាក់ៗ សម្តែងការសោកស្តាយ សម្រាប់ជីវិតស្នេហា របស់នាង ហើយក៏មានទស្សនិកជន មួយចំនួន បានដាក់គំនាបបន្ថែម ដោយលើកហេតុផលថា តារាខ្មែរ ឲ្យតែល្បីបន្តិច ចាប់ផ្តើម មានបញ្ហា ក្នុងគ្រួសារ ជាពិសេសដៃគូជីវិត ។
អ្វីដែលកាន់ជាក់ស្តែង និង យកជាការបំផុត នោះ គឺសាន ស្រីឡៃ បានបង្ហោះវីដេអូឃ្លិប អមដោយសំឡេង ប៊ែកក្រោន ចម្រៀង ពេជ្រ សោភា ដោយនិយាយទាំងអួលដើមក លាយឡំទឹកភ្នែកស្រក់ជោគផែនថ្ពាល់ ឲ្យដឹងថា «សាន ស្រីឡៃ ……សានស្រីឡៃ….សាន ស្រីឡៃ………លែងមានស្វាមីទៀតហើយ»។
បញ្ជាក់ផងដែរថា សម្រាប់សាន ស្រីឡៃ ជាបេក្ខជន The Voice Cambodia រដូវកាលទី២ ដោយស្ថិតក្នុងលំដាប់ថ្នាក់ Top 4 ហើយពាក់ព័ន្ធនឹងជីវិតឯកជនរបស់នាង ខាង Post News មិនទាន់សូមការបញ្ជាក់បាននៅឡើយនោះទេ ថាស្នេហានេះបែកបាក់ ដោយសារតែបញ្ហាអ្វី ឲ្យប្រាកដនោះ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=guDJuICi7mw&feature=youtu.be
មតិយោបល់