ព័ត៌មានជាតិ

អាសូរណាស់! បុរសម្នាក់ចុះមុជទឹកស្ទឹង បណ្តាលឲ្យលង់ស្លាប់ នៅខេត្តកំពង់ធំ

កំពង់ធំ: ថ្ងៃអង្គារ៍ ១១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៦និង១៥ នាទី ស្ថិតនៅចំណុចភូមិស្រែព្រីង ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ មានករណីលង់ទឹកមួយលើក បណ្តាលឲ្យស្លាប់មនុស្សម្នាក់ ។

សពជនរងគ្រោះឈ្មោះ សៅ ញ៉ាល់ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។

មូលហេតុ៖ ស្រវឹងស្រាចុះមុជទឹកស្ទឹង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានចុះទៅពិនិត្យសាកសពជនរគ្រោះ រួចបញ្ជាក់ថា ជនរគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ។ បន្ទាប់មកបានប្រគល់សពទៅឲ្យក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់