(បរទេស)៖ ក្រោយបាត់មុខពីការសម្តែងភាពយន្តប៉ុន្មានឆ្នាំកន្លងមក តារាសម្តែងវ័យ ៤៦ឆ្នាំលោក Tobey Maguire ដែលយើងភាគច្រើនស្គាល់លោកក្នុងនាមជាតួអង្គ Spider-Man កាលពីឆ្នាំ២០០២ មិនសូវលេចមុខនោះទេ ទាំងក្នុងវិស័យសិល្បៈ និងជីវិតឯកជន។ យ៉ាងណាមិញ ថ្មីៗនេះលោកត្រូវបានអ្នកគាំទ្រមួយចំនួន ថតបាននៅតាមទីសាធារណៈផ្សេងៗ និងបានថតរូបជាមួយពួកគេទៀតផង។
ការបង្ហាញខ្លួនរបស់លោកនេះ គឺកើតឡើងស្របពេលកំពុងតែមានពាក្យចចាមអារ៉ាមជាច្រើន បានលើកឡើងថា លោកនឹងត្រឡប់មកសម្តែងក្នុងខ្សែភាពយន្តថ្មីដែលនោះគឺ Spider-Man (No way home)។
យ៉ាងណាមiJ គិតមកដល់ត្រឹមពេលនេះ គឺនៅមិនប៉ុន្មានខែទៀតនោះទេ Spider-Man ( no way home) នឹងត្រូវចាក់បញ្ចាំងនៅតាមរោងភាពយន្តហើយ ប៉ុន្តែខាង Sony Pictures នៅមិនទាន់ទម្លាក់ trailer នៅឡើយ៕
ប្រភព៖ Film Nerd





មតិយោបល់