ព័ត៌មានសិល្បៈ និងកម្សាន្ត

ឈិន ច័ន្ទសុធារី លែង​ចង់រស់​

ហាក់ស្តែងចេញនូវភាពរង្គោះរង្គើរក្នុងទ្រនំគ្រួសារ ដែលជាបញ្ហាមួយមិនអាចដោះស្រាយបាននោះ តារាសម្តែង និងពិធីការិនី ឈិន ច័ន្ទសុធារី លែងចង់រស់ ព្រោះតែមិនអាចទ្រាំនឹងភាពលំបាកបាន ។

បង្ហោះនៅលើហ្វេសប៊ុកជាមួយ Banner មួយ ភ្ជាប់មកជាមួយនឹងអក្សរថា ជាតិនេះហួសហើយ តែផ្សងសុំជាតិក្រោយ កុំឲ្យជួបបញ្ហា និងទុក្ខ ដូចជាតិនេះទៀត ។

ក្នុងនោះតារាខាងលើបានសរសេរ Status លើគណនីខ្លួនថា ពិបាកទ្រាំណាស់ណាស់លោកអើយ..មានអ្នកណាយល់អារម្មណ៍នេះ? និយាយតាមត្រង់..មិនចង់រស់ទេ ប៉ុន្តែខ្លោចផ្សារនិងកូនបើអត់ពីម៉ាក់ទៅតើបានអ្នកណាមើលថែកូន?រឺមានដែរ តែតើគេអាចមើលថែកូនៗបានដូចម៉ាក់ទេ??សំនួរគ្មានចំលើយ!!??

ការបង្ហាញសារមួយឃ្លានេះ បានធ្វើឲ្យអ្នកតាមដានសង្គមសិល្បៈ ចាប់អារម្មណ៍យ៉ាងខ្លាំង ដោយដាក់ការសង្ស័យថា ឈិន ច័ន្ទសុធារី អាចនឹងមានបញ្ហាជាមួយប្តីខ្លួន ហើយមើលទៅនោះ ទើបបង្ហាញទុក្ខសោក លើហ្វេសប៊ុក យ៉ាងដូច្នោះ ។
ទោះបីជាយ៉ាងណា ជុំវិញ នៃចម្លើយពិត ចេញពីមាត់របស់នាង ខាង Post News មិនអាចទាក់ទងសូមការបំភ្លឺបាននោះទេ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ នេះ ហើយស្ថាប័នយើងខ្ញុំ ស្វាគមន៍ជានិច្ចនៃការចេញមុខបកស្រាយរបស់សាមីខ្លួន៕

chin-chansotheary

មតិយោបល់