ព័ត៌មានជាតិ

រថយន្តបើកលឿនមិនប្រកាន់ស្តាំ បុកម៉ូតូមួយគ្រឿង បណ្តាលឲ្យស្លាប់ និងរបួសធ្ងន់០៣នាក់

សៀមរាប: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៣ និង៣០នាទី នៅត្រង់ចំណុចផ្លូវក្រាលគ្រួសក្រហម បំបែកជាបួន ភូមិបឹងរៀន ភូមិតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

រវាងរថយន្តម៉ាក ISUZU ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2B.2730 បើកបរដោយអ្នកបើកបរ (មិនស្គាល់អត្តសញ្ញាណ ) ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនមិនប្រកាន់ស្តាំ បានបុកប៉ះម៉ូតូម៉ាកហុងដាC100 ពណ៌ក្រហម ពាក់ស្លាកលេខសៀមរាប 1H.1410 បើកបរដោយឈ្មោះ វ័ន្ត តុញ ភេទស្រី អាយុ ៣២ឆ្នាំ ទីលំនៅភូមិដាក់ផ្កា ភូមិតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បើកបរម៉ូតូក្នុងទិសដៅពីកើតទៅលិច ។

ក្នុងហេតុការណ៍នេះ បណ្តាលឲ្យរងរបួសធ្ងន់អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរចំនួន០២នាក់៖
១. ឈ្មោះ វ័ន្ត ហូន ភេទស្រី អាយុ ៣០ឆ្នាំ រស់នៅភូមិដាក់ផ្កា ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ (របួសធ្ងន់)
២. ឈ្មោះ ឆាង តែម ភេទស្រី អាយុ ៧០ឆ្នាំ រស់នៅភូមិដាក់ផ្កា ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ (ស្លាប់) ខូចខាតម៉ូតូចំនួន ០១គ្រឿង (ធ្ងន់) ខូចខាតរថយន្តចំនួន ០១គ្រឿង(ស្រាល) ។ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះវាស់វែង ធ្វើកំណត់ហេតុ បញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្ត និងប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកវត្ថុតាង សមត្ថកិច្ចជំនាញយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ដើម្បីអនុវត្តតាមនីតិវិធីច្បាប់បន្ត ៕

មតិយោបល់