ស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងហូជីមិញ មានកិត្តិយសសូមគោរពជម្រាបជូន បងប្អូនប្រជាពលរដ្ឋ ធុរជន វិនិយោគិន ពណិជ្ជករ អាជីវករ និងនិស្សិតកម្ពុជាទាំងអស់ ដែលមាន វត្តមាននៅទីក្រុងហូជីមិញ មេត្តាជ្រាបថា មន្ទីរការបរទេស ទីក្រុងហូជីមិញបានជូនព័ត៌មានអំពីការត្រៀមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្រុងរៀបចំបែបបទ នីតិវិធី និងកាលបរិច្ឆេទចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ជូនជនបរទេសដែលកំពុងរស់នៅ ប្រកបរបរ អាជីវកម្ម វិនិយោគ និងទេសចរណ៍ ជាដើម នៅទីក្រុងហូជីមិញ នាពេលខាងមុខ ដើម្បីបង្ការ និងប្រយុទ្ធប្រឆាំងការឆ្លងជំងឺកូវីដ១៩។
អាស្រ័យដូចបានគោរពជម្រាបជូន សូមបងប្អូនប្រជាពលរដ្ឋខ្មែរដែល នៅទីក្រុងហូជីមិញចុះឈ្មោះបំពេញព័ត៌មានពាក់ព័ន្ធឲ្យបានឆាប់តាម រយៈស្កេន QR Code ខាងក្រោម ឬ អាសយដ្ឋាន/Link ដូចមានជូនភ្ជាប់ ដែលកាលបរិច្ឆទផុតកំណត់ត្រឹមថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៧៖០០នាទីល្ងាច ដើម្បីស្ថានអគ្គកុងស៊ុលធ្វើការសរុប បញ្ជីឈ្មោះ និងបញ្ជូនទៅមន្ទីរការបរទេសទីក្រុងហូជីមិញមានវិធានការ បន្ត។
មតិយោបល់