ព័ត៌មានសិល្បៈ និងកម្សាន្ត

ដុតកំទេចចោលសាច់ក្របីចំនួន ០៣កុងទីន័រ ដែលបាននាំចូលមកពីប្រទេសឥណ្ឌា និងរកឃើញថាមានផ្ទុកជំងឺកូវីដ-១៩

លោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ តំណាងលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងការពារពិធីដុតកំទេចចោលសាច់ក្របីចំនួន ០៣កុងទីន័រ ដែលបាននាំចូលមកពីប្រទេសឥណ្ឌា និងបានរកឃើញថាមានផ្ទុកជំងឺកូវីដ-១៩ កាលពីព្រឹកថ្ងៃពុធ ០៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចទីតាំងដីសំរាប់បូជាអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ស្ថិតក្នុងភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ពិធីដុតកំទេចចោលសាច់ក្របីចំនួន ០៣កុងទីន័រនោះព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គនាយករង នៃអគ្គនាយកដ្ឋានគយរដ្ឋាករ, ឯកឧត្តម សរ សុពុត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អភិបាលខេត្តកំពង់ស្ពឺ លោក ឱ វ៉ាន់ថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ តំណាងអយ្យាការអមសាលាដំបូងខេត្តកំពង់ស្ពឺ លោក មួង ធី អភិបាល នៃគណៈអភិបាលស្រុកឱរ៉ាល់ និងអមដំណើរដោយឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន លោក លោកស្រី ជំនាញពាក់ព័ន្ធជាច្រើននាក់ផងដែរ

លោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន បានឲ្យដឹងថាកងកម្លាំងនគរបាលចូលរួមកិច្ចប្រតិបត្តិការនេះមានចំនួន ៣៧នាក់ នៅតាមគោលដៅសំខាន់ៗ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារសន្តិសុខ សុវត្ថិភាពប្រតិភូតាមដងផ្លូវ កន្លែងពិធី និងជាពិសេស បានបិទនិងហាមឃាត់មិនអោយមានការចេញចូលពីមនុស្សដែលគ្មានភារកិច្ច ៕

 

 

ប្រភព៖​ អគ្គស្នងការដ្ឋាននគរបាលជាតិ

 

មតិយោបល់