បរទេស៖ The Goal នៅថ្ងៃនេះបានចេញផ្សាយថាក្លឹប Aston Villa ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះគឺមិនអាចរារាំងការចង់ចាកចេញរបស់កំពូលកីឡាករ Jack Grealish ទៀតនោះទេពីព្រោះថាខ្លួនបានដាក់តម្លៃរបស់កីឡាកររួចទៅហើយនៅក្នុងទីផ្សារដោះដូរកីឡាករសម្រាប់រដូវក្តៅនេះ។
ក្លឹបមេឃខៀវ Man City ដែលជាអ្នកដំបូងត្រូវបានគេមើលឃើញថាបានដាក់ស្នើសុំទិញកីឡាករអង់គ្លេសរូបនេះនោះគឺនឹងត្រូវចំណាយលុយយ៉ាងហោចណាស់៧៥លានផោនជាតម្លៃខ្លួនកីឡាករខណៈដែលការដេញថ្លៃអាចនឹងត្រូវកើនឡើងបន្ថែមទៀតរហូតទៅដល់យ៉ាងហោចណាស់១០០លានផោនផងដែរ។
Aston Villa មានបំណងចង់រក្សាទុកកីឡាកររូបនេះបន្តទៀតប៉ុន្តែជឿជាក់ថាត្រូវបង្កើនប្រាក់ចំណាយសម្រាប់ប្រាក់កម្រៃកីឡាករហូតទៅដល់១៥ម៉ឺនផោនក្នុងមួយសប្តាហ៍ដើម្បីចរចាបន្តកុងត្រាថ្មីប៉ុន្តែMan City ដែលជាអ្នកតាមចង់បាន Grealish ជាយូរមកហើយនោះនឹងមិនធ្វើឲ្យឱកាសនេះកន្លងផុតទៅដែរ៕
មតិយោបល់