(ភ្នំពេញ)៖ ធ្លាប់តែឃើញបង្ហើរសំនៀរលើឆាកតន្ត្រី ពេលនេះតារាចម្រៀង សួស វីហ្សា បានធ្វើឲយមហាជនចាប់អារម្មណ៍ខ្លាំង តាមរយៈការបញ្ចេញសមត្ថភាព ក្នុងការសម្តែងរបាំផ្លិតយ៉ាងរស់រវើក អបអរខួបទី២៩ របស់រមណីយដ្ឋានអង្គរ។
អ្នកនាង សួស វីហ្សា បានបញ្ចេញវីដេអូរបាំផ្លិត នៅលើគណនីហ្វេសប៊ុករបស់នាង ដែលនាងរាំដើម្បីអបអរខួបទី២៩ឆ្នាំរបស់រមណីយដ្ឋានអង្គរ រហូតធ្វើឲ្យប្រិយមិត្តជាច្រើនលាន់មាត់សរសើពីភាពប៉ិនប្រសព្វ នឹងកាយវិការទន់ភ្លន់ រស់រវើករបស់នាង រួមទាំងអ្នករបាំផ្សេងទៀតផងដែរ។
គួរបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា ធ្វើពិធីបួងសួងនៅមុខប្រាសាទអង្គរវត្ត សម្រាប់បើកព្រឹត្តិការណ៍ «រម្លឹកគុណអង្គរ» ដែលពិធីនេះ មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ដល់ទី១៦ ខែធ្នូ ឆ្នាំ២០២១ ដែលមានកម្មវិធីសាសនា ស្ដង់ពិព័រណ៍ស្តីពីសមិទ្ធផលរយៈពេល២៩ឆ្នាំ របស់អាជ្ញាធរជាតិអប្សរា និងការសម្ដែងសិល្បៈបុរាណនៅពេលរាត្រីផងដែរ៕
មតិយោបល់