ព្រះនាងតូច នរោត្តម ជេនណា គយគន់កាន់តែយូរកាន់តែស្រស់

 

(ភ្នំពេញ)៖ ព្រះនាងតូច នរោត្តម ជេនណា សព្វថ្ងៃទ្រង់ត្រូវបានមហាជនផ្ទុះការគាំទ្រនិង ចាប់អារម្មណ៍មិនតិចទេ តាមរយៈសមត្ថភាពដ៏ពិសេសរបស់ទ្រង់ ហើយពីមួយថ្ងៃទៅមួយថ្ងៃ រាល់បទចម្រៀង ដែលព្រះនាងច្រៀងមួយបទៗ តែងទទួលការសរសើរ ពិរោះរណ្តំខ្លាំងតែម្តង។

បើនិយាយពី សមត្ថភាពរបស់ព្រះនាង ក្នុងវ័យបែបនេះ គឺចាត់ទុកថា ពិសេសបាត់ទៅហើយ ដោយទ្រង់អាចប្រើប្រាស់បាន ដល់ទៅ ៥ភាសាឯណោះ ក្នុងនោះមាន ខ្មែរ ថៃ ចិន បារាំង និងអង់គ្លេស យ៉ាងស្ទាត់ជំនាញផងដែរ មិនតែប៉ុណ្ណោះ ប្រសិនបើក្រឡេកទៅមើលពី សម្រស់របស់ ព្រះនាងវិញ ក៏ស្រស់ស្អាតមិនធម្មតាដែរ។

លើសពីនេះទៅទៀត រូបថតប៉ុន្មានសន្លឹកនេះ ពិតជា គួរឲ្យទាក់ទាញខ្លាំងណាស់ គ្រប់ប្លង់ ព្រះនាងតែងបង្ហាញផ្ទៃមុខ គ្របដណ្តប់ដោយស្នាមញញឹម ធ្វើឲ្យសម្រស់ទ្រង់កាន់តែ ស្រស់ស្អាតខ្លាំងឡើង មើលកាន់តែយូរ កាន់តែស្រស់ឡើង ល្អគន់ កាន់តែសម្លឹង កាន់តែមើលឃើញពីជម្រៅសម្រស់ធម្មជាតិរបស់ទ្រង់៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *