(តែល អាវីវ)៖ អ៉ីស្រាអែលនឹងចាប់ផ្ដើមចាក់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech ដូសទី៣ សម្រាប់អ្នកមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ ដែលទទួលបានការចាក់វ៉ាក់សាំងពេញលេញរួចរាល់ហើយ នៅក្នុងសប្ដាហ៍នេះ។ នេះបើតាមនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Naftali Bennett។
លោក Naftali Bennett ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសុន្ទរកថាមួយតាមបញ្ចក់ទូរទស្សន៍នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយតាមរយៈការសម្រេចចិត្តនេះបាន ធ្វើឱ្យអ៉ីស្រាអែលក្លាយជាប្រទេសដំបូងគេដែលផ្ដល់ការចាក់វ៉ាក់សាំងដូសទី៣ ដល់ប្រជាជនរបស់ខ្លួន។ លោក Naftali Bennett ឱ្យដឹងថាពលរដ្ឋអ៉ីស្រាអែល មានអាយុ៦០ឆ្នាំឡើងទៅ ដែលទទួលបានការចាក់វ៉ាក់សាំងពេញលេញ ឬ ២ដូសរាល់ កាលពីជាង៥ខែមុន នឹងត្រូវបានអនុញ្ញាតឱ្យទទួលការចាក់វ៉ាក់សាំង
ដូសទី៣។
លោក Bennett បន្ថែមថាប្រធានាធិបតីអ៉ីស្រាអែលថ្មី លោក Isaac Herzog នឹងត្រូវចាក់វ៉ាក់សាំងដូសទី៣មុនគេ នៅថ្ងៃសុក្រនេះ រីឯពលរដ្ឋអ៉ីស្រាអែលទូទៅ មានអាយុដូចបានកំណត់ខាងលើនឹងទទួលបានការចាក់វ៉ាក់សាំងបន្ថែម នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ៕
ប្រភព៖ Reuters
មតិយោបល់