(Reuters) - កាលពីថ្ងៃព្រហស្បតិ៍ ក្រុមអ្នកឃ្លាំមើលរដ្ឋាភិបាលសហរដ្ឋអាមេរិកបាននិយាយនៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយថា ក្រុមតាលីបង់ធ្វើឃាតអ្នកបើកយន្តហោះអាហ្វហ្គានីស្ថាន នៅក្នុងខែនេះថាជា “ស្ថានការវិវឌ្ឍន៍ដែលគួរឲ្យព្រួយបារម្ភ” សម្រាប់កងទ័ពអាកាសអាហ្វហ្គានីស្ថាន ខណៈដែលពួកគេបានទទួលរងគ្រោះថ្នាក់ធ្ងន់ធ្ងរ ក្នុងការប្រយុទ្ធគ្នា ។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអាហ្វហ្គានីស្ថានពីររូបបានប្រាប់រ៉យទ័រថា អ្នកបើកយន្តហោះអាហ្វហ្កានីស្ថានយ៉ាងហោចណាស់ចំនួន ០៧នាក់ត្រូវបានគេធ្វើឃាតនៅមូលដ្ឋានក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដែលជាផ្នែកមួយនៃអ្វីដែលក្រុមតាលីបង់អ៊ីស្លាមនិយាយថា គឺជាយុទ្ធនាការមួយដើម្បីឲ្យអ្នកបើកយន្តហោះអាហ្វហ្គានីស្ថានដែលបានទទួលការបណ្តុះបណ្តាលពីសហរដ្ឋអាមេរិកក្លាយជា “គោលដៅ និងកំចាត់ចោល”។
ខណៈដែលសហរដ្ឋអាមេរិកត្រៀមបញ្ចប់បេសកកម្មយោធារយៈពេល ២០ឆ្នាំ ជាផ្លូវការរបស់ខ្លួននៅអាហ្វហ្កានីស្ថាននៅថ្ងៃទី៣១ ខែសីហាខាងមុខនេះ ដែលក្រុមបះបោរតាលីបង់កំពុងដណ្តើមយ៉ាងឆាប់រហ័សនូវទឹកដី ដែលត្រូវបានគ្រប់គ្រងដោយប្រធានាធិបតីលោក Ashraf Ghani ដែលគាំទ្រដោយសហរដ្ឋអាមេរិក ដោយបង្កើនការភ័យខ្លាចថា ពួកគេអាចព្យាយាមដណ្តើមកាន់កាប់យករដ្ឋធានី Kabul។
អគ្គាធិការពិសេសសម្រាប់ការស្ថាបនាអាហ្វហ្គានីស្ថានឡើងវិញ (SIGAR) និយាយនៅក្នុងរបាយការណ៍ប្រចាំត្រីមាសរបស់ខ្លួនអំពីការងាររយៈពេលបីខែ រហូតដល់ខែមិថុនាបានបង្ហាញយ៉ាងទូលំទូលាយអំពីកងទ័ពអាកាសអាហ្វហ្គានីស្ថាន (AAF)ដែលមានភាពតានតឹងកាន់តែខ្លាំងឡើងក្នុងការប្រយុទ្ធជាមួយក្រុមតាលីបង់ ចំពេលដែលសហរដ្ឋអាមេរិកដកកងទ័ពចេញ ដោយពួកគេមិនបានត្រៀមខ្លួនដើម្បីប្រយុទ្ធគ្នានៅឡើយទេ ៕



មតិយោបល់