ព័ត៌មានសិល្បៈ និងកម្សាន្ត

កាន់តែក្តៅ! Weibo លុបគណនីផ្លូវការរបស់ Kris Wu និងផលិតកម្ម នៅលើវេទិការបស់ខ្លួន ក្រោយតារារូបនេះ ត្រូវប៉ូលីសចាប់ខ្លួន

 

(បរទេស)៖ នៅដើមខែសីហានេះ មានសេចក្តីរាយការណ៍ថា តារាសម្តែង និងជាតារាចម្រៀងចិនល្បីឈ្មោះ លោក Kris Wu ត្រូវបានប៉ូលិសទីក្រុមប៉េកាំងចាប់ខ្លួន ពីករណីសង្ស័យរំលោភសេពសន្ថវ:។ ក្រោយរឿងក្តី កាន់តែក្តៅឡើងៗ នៅពេលនេះ បណ្តាញសង្គមល្បីរបស់ចិន Weibo លុបគណនីផ្លូវការរបស់ Kris Wu និងផលិតកម្ម នៅលើវេទិការបស់ខ្លួនគ្មានសល់តែម្តង។

នៅថ្ងៃទី ១ ខែសីហា នេះ កម្មវិធី Weibo បានប្រកាសថា ពួកគេបានបិទគណនីចំនួន១០៨ និងក្រុមចំនួន ៧៨៩ ហើយ គឺសម្រាប់គណនី ដែលរំលោភគោលការណ៍ណែនាំ សហគមន៍របស់ខ្លួន។ យោងតាមបញ្ជីដែលបានបង្ហាញ គណនី Weibo ដែលបានបង្កើនការការពារ Kris Wu សហគមន៍អ្នកគាំទ្ររបស់លោកត្រូវបានលុបចោល ឬព្យួរ ចំណែក Kris Wu និងគណនីផ្លូវការរបស់ផលិតកម្មរបស់លោកក៏ត្រូវបានលុបចោល ហើយមិនអាចចូលប្រើបាននៅលើ Weiboទៀតទេ។

នៅក្នុងព័ត៌មាន ដែលទាក់ទងនឹងបទចម្រៀងរបស់Kris Wu ភាគច្រើន គឺត្រូវបានគេទុកចោលនៅលើគេហទំព័រស្ទ្រីមតន្ត្រីផងដែរ លើកលែងតែបទចម្រៀង ២ ឬ ៣ បទ ដែលនៅសល់របស់លោក មិនអាចចូលប្រើបានទៀតទេ។

គួរបញ្ជាក់ថាថ្មីៗនេះ តារាប្រុស Kris Wu អាយុ ៣០ឆ្នាំ មានរឿងចម្រូងចម្រាសមួយបានកើតឡើង ក្រោយនារីឈ្មោះ Du Meizhu បានអះអាង និងប្តឹងរូបលោកថាបានលួងលោម និងរំលោភរូបនាង កាលនានៅវ័យ១៧ឆ្នាំ។ ក្រោយត្រូវប៉ូលិសឃាត់ខ្លួន បច្ចុប្បន្នរឿងក្តីរបស់តារារូបនេះកំពុងបន្តការស៉ើបអង្កេត៕

មតិយោបល់