ព័ត៌មានជាតិ

ករណីឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង នៅស្រុកក្រគរ

ពោធិ៍សាត់ៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១២និង៤០នាទីថ្ងៃ មានករណីឆ្លងចរន្តអគ្គីសនីបណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង ស្ថិតនៅ ភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ករណីអគ្គីភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គីសនីបណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋឈ្មោះ ស៊ឹម សុផល ភេទ ប្រុស អាយុ ៣៧ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ដែលមានទំហំ៦មx ១២ម ឥដ្ឋក្រោមឈើលើ ដំបូលប្រក់សង្ក័សី ជញ្ជាំងសង្ក័សី ក្រាលក្តារ។

តុល្យភាពនៃការខូចខាតឆេះផ្ទះចំនួន ១ខ្នង, អង្ករ៥០គីឡូក្រាម,ប្រាក់ចំនួន២.០០០.០០០ រៀល,ទូរទស្ស១គ្រឿង,ធុងបាស១ឈុត,គ្រែ១គ្រឿង,សម្ភារៈផ្ទះបាយ,ឯកសារពាក់ព័ន្ធ,សំបុត្របញ្ជាក់កំណើត៥ច្បាប់,សៀរភៅគ្រួសារ១ក្បាល,លិខិតបញ្ជាក់ប្រវត្តិដី១ច្បាប់,ឯកសារខ្ចីលុយធនាគារចំនួន១ច្បាប់និងសម្ភារ:ផ្សេងៗមួយចំនួនទៀត។

របាយការណ៍បានឲ្យដឹងទៀតថា ការជួយអន្តរាគមន៍ពន្លត់អគ្គីភ័យនេះមានប្រជាពលរដ្ឋ ប្រជាការពារ

ប៉ុស្តិ៍នគរបាលរដ្ឋបាល មេភូមិ មេឃុំ និងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុក១គ្រឿង

ទឹកមួយរថយន្ត និង ប្រើប្រាស់កំលាំង

អន្តរាគមន៍ដើម្បីបាញ់ពន្លត់ ករណីនេះមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ៕

មតិយោបល់