ក្នុងពិធីភ្ជាប់ពាក្យរបស់ កូនស្រីម្ចាស់ហាង NT Salon កាលពីថ្ងៃទី៧ ធ្នូ ឆ្នាំ២០១៩ គេឃើញមានវត្តមានសិល្បករ និងសិល្បការិនីជាច្រើន ដោយតារាៗទាំងនោះ ថែមទាំងបង្កបរិយាកាសអោយពិធីទាំងមូលសប្បាយរីករាយនោះផង។ តារាទាំងនោះរួមមាន អ្នកនាង លី ម៉ារីណា អ្នកនាងក្អយ លោក បញ្ញា សិទ្ធ អ្នកនាង ឈួន សុវណ្ណឆៃ អ្នកនាង ឈិន សុធារី លោក ស៊ឹម សុរ៉ាមភូមិ លោក ម៉ាដូណា កញ្ញា សូដា នីតា កញ្ញា ថន លក្ខិណា លោក អ៊ឹម ជីវ៉ា កញ្ញា ម៉ាយ៉ាវីន អ្នកនាង គង់ ចាន់សុរិយា និងតារាៗ ជាច្រើនផ្សេងទៀត។
អ្នកស្រី ចាន់ ស្រីនុច ហៅចែមុំ ម្ចាស់ហាង NT Salon បានថ្លែងបញ្ជាក់ថា កូនស្រីរបស់អ្នកស្រី ក្រោយភ្ជាប់ពាក្យហើយ មិនរៀបការក្នុងស្រុកនោះទេ។ ហេតុផល គឺដោយសារតែអនាគតស្វាមីកូនស្រីរបស់ខ្លួន ជាអនិកជននៅអាមេរិក ហើយគ្រួសាររបស់កូនកំលោះពិបាកចុះមក ទើបយកកូនក្រមុំទៅរៀបការនៅអាមេរិក ហត់តែមួយលើកតែម្ដង។ អ្នកស្រី បន្តថា ក្រោយពេលភ្ជាប់ពាក្យ កូនស្រី នឹងចេញទៅតាមគូដណ្ដឹងនៅ៦ខែក្រោយ ហើយតាមការព្រមព្រៀង អត់រៀបការស្រុកខ្មែរទេ គឺនឹងរៀបការនៅអាមេរិកតែម្ដង។
អ្នកស្រីថា បើពិធីមួយនេះ ធ្វើឡើងក្នុងស្រុក គឺពិតជាអញ្ជើញអ្នកសិល្បៈ អោយចូលរួមច្រើន ប៉ុន្តែមកពីគម្រោង អត់ធ្វើក្នុងស្រុក ទើបពិធីភ្ជាប់ពាក្យអ្នកស្រី ធ្វើធំគួរសម។ អ្នកស្រីថាសប្បាយចិត្ត ដែលក្នុងពិធីភ្ជាប់ពាក្យមានតារាចូលរួមកុះករ ខណៈដែលភ្ញៀវកិត្តិយសជាអ្នកមុខអ្នកការ ក៏មកចូលរួមច្រើន៕
មតិយោបល់