ពិតជាធ្វើឲ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈ ថ្មីៗនេះ មានត្រីបាឡែនពណ៌សចំនួនពីរក្បាល ត្រូវបានគេប្រទះឃើញនៅភាគខាងជើងនៃកោះហុកកៃដូ ក្នុងប្រទេសជប៉ុន ដែលពួកវាបានហែលយ៉ាងត្រសងជាមួយគ្នីរបស់វាប៉ុន្មានក្បាលទៀត។
បុគ្គលិកក្រុមហ៊ុនទេសចរណ៍ Gojiraiwa-Kanko ម្នាក់បានឲ្យដឹងថា មួយក្បាលក្នុងចំណោមត្រីបាឡែនទាំងពីរក្បាលនោះ វាមានវ័យចំណាស់ ដោយស្បែករបស់វាមានភាពស្រអាប់បន្ដិច ហើយមួយក្បាលទៀតនៅក្មេង ហើយមានស្នាមឆ្កូតយ៉ាងច្បាស់នៅខាងក្រោយ។
យ៉ាងណាមិញ ត្រីបាឡែនពណ៌សមិនមែនជាពូជត្រីជិតដាច់ពូជឡើយ តែអ្នកជំនាញបាននិយាយថា កំណើននៃត្រីបាឡែនទូទៅអាចនឹងមានការធ្លាក់ចុះនៅថ្ងៃអនាគតផងដែរ៕
មតិយោបល់