ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាថៃ ហ្វៀវ ហ្វាវ ជាប់ឈ្មោះជា​តារា​ឈ្នះឆ្នោត​ជាងគេប្រចាំប្រទេស​

តារាថៃ ហ្វៀវ ហ្វាវ ដែលជាតារាសម្ដែង ពិធីការិនី និង ជាតារាចម្រៀងមានឈ្មោះល្បីមួយរូបនៅក្នុងសង្គមសិល្ប: ប្រទេសថៃនោះ តារារូបនេះត្រូវបានធ្លាប់អញ្ជើញជាគណ:កម្មាធិការក្នុងកម្មវិធីម៉ូដែលផងដែរ បើទោះបីជានាងមានកម្ពស់ទាបបន្ដិចក៏ដោយ ។

មួយរយ:ក្រោយមកនេះ ជារួមក្នុងឆ្នាំ២០១៦ នេះផ្ទាល់ ហ្វៀវ ហ្វាវ មានព័ត៌មានភ្ញាក់ផ្អើលរហូត ដោយសារតែនាង ឧស្សាហ៍ត្រូវឆ្នោតជាតិ Lottery តាំងពីខែកញ្ញាមកម្លេះ បើសរុបសន្លឹកឆ្នោតដែលនាងត្រូវលើស ពី ១០០ សន្លឹក ហើយ ត្រូវជាងគេនោះគឺ រង្វាន់ទី ៣ ដោយក្នុងមួយសន្លឹកឈ្នះបាន ១ សែនបាត ។

សូមជម្រាបបន្ថែមថា តារាថៃ ហ្វៀវ ហ្វាវ ធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាងគេ នឹងដាក់រហ័សនាមថា នាងជាតារាឈ្នះឆ្នោតជាងគេក្នុងប្រទេសថៃ ៕
tha-star-1

tha-star-2

tha-star-3

tha-star-4

tha-star-5

tha-star-6

tha-star-7
ប្រភព ៖ Instragram

មតិយោបល់