(Reuters) - ប្រភពសន្តិសុខដែនសមុទ្រចំនួនបីបាននិយាយថា កងកម្លាំងដែលគាំទ្រដោយអ៊ីរ៉ង់ត្រូវបានគេជឿជាក់ថា បានរឹបអូសនាវាដឹកប្រេងឥន្ទនៈនៅឯឆ្នេរសមុទ្រ នៃប្រទេស United Arab Emirates បន្ទាប់ពីទីភ្នាក់ងារពាណិជ្ជកម្មតាមសមុទ្ររបស់អង់គ្លេសបានរាយការណ៍ពី “លទ្ធភាពខ្ពស់នៃការប្លន់” នៅក្នុងតំបន់នោះកាលពីថ្ងៃអង្គារ៍ ។
ទីភ្នាក់ងារសារព័ត៌មាន Fars បាននិយាយថា លោក Abolfazl Shekarchi អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធជាន់ខ្ពស់របស់អ៊ីរ៉ង់បានថ្កោលទោសចំពោះរបាយការណ៍នៃឧបទ្ទវហេតុសមុទ្រនេះ និងការប្លន់នាវាដឹកប្រេងឥន្ទនៈនេះនៅតំបន់ឈូងសមុទ្រថា ជាប្រភេទនៃសង្គ្រាមផ្លូវចិត្ត និងជាដំណាក់កាលសម្រាប់ការប្រកួតប្រជែងថ្មី។
ប្រភពសន្តិសុខដែនសមុទ្រពីរបានកំណត់អត្តសញ្ញាណនាវាដែលត្រូវបានរឹបអូសនោះថា ជានាវាដឹកប្រេង asphalt / bitumen ដែលមានដោតទង់ជាតិប៉ាណាម៉ា ដែលមានឈ្មោះថា Asphalt Princess នៅក្នុងតំបន់មួយក្នុងសមុទ្រ Arabian ដែលឆ្ពោះទៅច្រកសមុទ្រ Hormuz ដែលជាផ្លូវសមុទ្រនាំចេញប្រេងប្រមាណមួយភាគប្រាំនៅលើពិភពលោក។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនមានការព្រួយបារម្ភ និងពិនិត្យមើលរបាយការណ៍អំពីឧបទ្ទវហេតុសមុទ្រនៅឈូងសមុទ្រអូម៉ង់ ប៉ុន្តែបាននិយាយថាវាឆាប់ពេក្នុងការផ្តល់ការវិនិច្ឆយចំពោះ ឧបទ្ទវហេតុនេះ។ អ្នកនាំពាក្យម្នាក់បាននិយាយថា ក្រសួងការបរទេសអង់គ្លេសកំពុង “ស៊ើបអង្កេតជាបន្ទាន់” នូវឧបទ្ទវហេតុមួយលើនាវានៅឯឆ្នេរសមុទ្រនៃប្រទេសអារ៉ាប់រួម។
ក្រុមមន្ត្រីសហរដ្ឋអាមេរិកដែលនិយាយក្នុងលក្ខខណ្ឌអនាមិក ដោយបាននិយាយថា យោធាសហរដ្ឋអាមេរិកកំពុងពិចារណាបញ្ជូននាវាយ៉ាងហោចណាស់មួយគ្រឿងទៅក្បែរតំបន់ជុំវិញនាវាដឹងប្រេង Asphalt Princess ដើម្បីពិនិត្យមើលឱ្យបានដិតដល់។
ក្រុមមន្ត្រីបាននិយាយថា នេះមិនមែនជារឿងចម្លែកទេ ហើយនឹងត្រូវតាមដានស្ថានការណ៍ជាជាងធ្វើសកម្មភាពយោធាណាមួយ ៕
មតិយោបល់