ព័ត៌មានសិល្បៈ និងកម្សាន្ត

ញាក់សាច់! មើលសម្រស់យាយគ្រវីសក់ក្រោយកែកុនជាច្រើនដង ឃើញហើយដាច់ផ្ងារ!

 

(ថៃ)៖ ក្រោយពីបានសម្រេចចិត្តទៅកែសម្ផស្សមុខមាត់រួចមក តារា Net Idol ដ៏ល្បី Sitang ដែលទស្សនិកជនខ្មែរនិយមហៅថា យាយគ្រវីសក់ កាន់តែត្រូវបានមហាជនជាច្រើនធ្វើការតាមដាន ក៏ដូចជាចង់ឃើញពី ការផ្លាស់ប្ដូរនៃរូបសម្រស់ថាតើមានភាពខុសប្លែកល្អប្រសើរជាងមុនដល់កម្រិតណា។

បន្ទាប់ពីបានឆ្លងកាត់ការវះកាត់ដល់ទៅ ៣ ដង ហើយនោះ Sitang ក៏បានចេញមកបង្ហាញខ្លួនម្ដងទៀត ជាមួយនឹងទម្រង់មុខមាត់ថ្មីដែលបង្កជាភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង។ នៅក្នុងនោះដែរ Sitang បានបង្ហាញរូបភាពមុននិងក្រោយវះកាត់ ដែលមើលទៅពិតជាមានភាពខុសប្លែកគួរឲ្យកត់សម្គាល់ ជាពិសេស នៅក្នុងទម្រង់មុខមាត់ថ្មីមួយនេះ ក៏បានធ្វើឲ្យមើលឃើញពីភាពល្អប្រសើរជាងមុនដែលកំពុងទាញយកចំណាប់អារម្មណ៍ពីអ្នកទស្សនាមិនតិចនាក់ឡើយ។

យ៉ាងណាមិញ ជាមួយនឹងការថតរូប Selfie បង្ហាញពីមុខមាត់ដ៏ឡូយបែបនេះហើយ បណ្ដាអ្នកគាំទ្រជាច្រើន បានចូលរួមគាំទ្រចុច Like បង្ហាញពីការពេញចិត្ត និងធ្វើឲ្យរូបនាងកាន់តែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង នៅលើបណ្ដាញសង្គម៕

 

 

មតិយោបល់