ទេព បូព្រឹក្ស ដកចិត្តមិនរួមពី ជី ដេវីត មកពីហេតុអ្វី?

 

(ភ្នំពេញ)៖ ដូចទស្សនិកជនបានជ្រាបហើយថា ចំណងស្នេហ៍របស់តារាចម្រៀងប្រុសស្រី បែប យុវវ័យ ងួន ចាន់ដេវីត និងកញ្ញា ទេព បូព្រឹក្ស គឺមានរយៈពេលជាច្រើនឆ្នាំហើយ ដោយពួកគេបានផ្សារភ្ជាប់ទំនាក់ ទំនង យ៉ាង ស្អិតរមួតជាមួយគ្នា ហើយក៏មិនដែលលេចឮដំណឹង អាស្រូវ ប្រេះ ឆា រវាង ពួក គេ ទាំ ង ពីរ ឡើយ។ យ៉ាងណាមិញ ថ្មីៗនេះស្រាប់តែ ទេព្យ បូព្រឹក្ស ទម្លាយរឿងក្នុងចិត្តពីមូលហេតុដែលមិនអាចដកចិត្តរួមពី ជី ដេវីត ខណៈមហាជនមួយចំនួនកំពុងឆ្ងល់ថា តើតារារូបនេះ មានមន្តស្នេហ៍អ្វីពិសេសបានធ្វើឲ្យ បូព្រឹក្ស ដកចិត្តមិនរួមបែបនេះ?

ជាក់ស្ដែងថ្មីៗនេះ ទេព បូព្រឹក បានធ្វើរឿងភ្ញាក់ ផ្អើលជាច្រើន តាមរយៈ ការ និយាយ បែប លេច សើច ក្នុងឡាយ និងសំណេរជារឿយៗ ជាពិសេសម្សិលមិញនេះ ទេព បូព្រឹក បាន ធ្វើឱ្យ អ្នកទស្សនារាប់ពាន់នាក់ភ្ញាក់ស្ទើរឈ្លក់បាយ បន្ទាប់ពីនាង បង្ហោះ រូប ប៉ុន្មាន សន្លឹក ជា មួយ នឹង គូ ស្នេហ៍ គឺលោក ងួន ចាន់ដេវីត ដោយមានភ្ជាប់ ទាំងពាក្យ ពេចន៍ ស្ដាប់ហើយ អាច លើស ជាតិ ស្ករ ថា «មិនដឹង ជាតិ មុន ជំពាក់ កម្មអីខ្លះទេ បានជាតិនេះ ខឹងយ៉ាង ណាក៏ ដកចិត្ត មិនរួច G-Devith» ។

យ៉ាងណាមិញ ពីមួយថ្ងៃទៅមួយថ្ងៃក្ដីស្រលាញ់ របស់អ្នកទាំង ពីរ ត្រូវ បាន គេ សង្កេត ឃើ ញ ថាកាន់តែមានភាពផ្អែមល្ហែម រហូតដល់ពោលពាក្យ រស់ ខ្វះគ្នាមិនបានថែមទៀតផង៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *