ភ្នំពេញៈ មានការភ្ញាក់ផ្អើលទាំងយប់ ដោយពលរដ្ឋបានមកទិញថ្នាំ ក៏ប្រទះឃើញសពរបស់ វេជ្ជបណ្ឌិតឈ្មោះ មាស ឈុនលាភ ដែលតែងតែលក់ថ្នាំឲ្យគាត់សព្វថ្ងៃ បានដេកស្លាប់នៅក្នុបន្ទប់ជួល នៅពុំទាន់ដឹងពីមូលហេតុ ពិតប្រាកដនៅឡើយ ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង០៩និង៣០នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវរថភ្លើង ចំណុចជិតវត្តតាំងកសាំង ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សពមានឈ្មោះ មាស ឈុនលាភ មុខរបធ្វើពេទ្យ មានស្រុកកំណើតនៅខេត្តព្រៃវែង ។
ប្រភពព័ត៌មានពីអ្នកមីងម្នាក់ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់តែងតែឃើញជនរងគ្រោះ បើកទ្វារចេញមកក្រៅលក់ថ្នាំ និងទៅទិញបន្លែជារៀងងរាល់ថ្ងៃ ក្រោយមកគាត់ក៏នាំគ្នាឆ្ងល់ថា រយៈពេល២ថ្ងៃនេះអត់បានឃើញលោកគ្រូពេទ្យ បើកទ្វារចេញមកក្រៅលក់ថ្នាំនោះទេ បន្ទាប់មកដល់ថ្ងៃកើតហេតុខាងលើ បានបងប្អូនពលរដ្ឋចូលមកទិញថ្នាំ ហើយអើតមើលទៅស្រាប់តែឃើញជនរងគ្រោះ ស្លាប់បាត់ទៅហើយរួចក៏បានរាយការណ៍ ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យភ្លាមៗ
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋានបានចុះមកដល់ យកខ្សែព័ទ្ធជុំវិញកន្លែងកើតហេតុ ដើម្បីពិនិត្យធ្វើកោសល្យវិច្ច័យសាកសពជនរងគ្រោះតាមនីតិវិធីច្បាប់ ៕







មតិយោបល់