ព័ត៌មានសិល្បៈ និងកម្សាន្ត

កញ្ញា ស្រស់ស្អាត រ៉ូស ព្រមានប្តឹងចំពោះបុគ្គលណា យករូបភាពរបស់ខ្លួនទៅកាត់ត គ្មានការអនុញ្ញាតិ

 

(ភ្នំពេញ)៖ ថ្មីៗនេះ កញ្ញា អេណា រ៉ូស ដែលទស្សនិកជនទូទៅស្គាល់ថា ជាម្ចាស់បទចម្រៀង «ក្រដាស១០ ក្រដាស២០» បានចេញមុខព្រមានប្តឹងតាមផ្លូវច្បាប់ ចំពោះជនណា ដែលយករូបនាងទៅកាត់តដូចខ្មោច ដូចបិសាច ហើយនៅមិនព្រមធ្វើការលុបចេញ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់នាងផ្ទាល់។

តាមរយៈវីដេអូដែលស្រីស្អាតរូបនេះបង្ហោះលើបណ្តាញសង្គម TikTok កញ្ញា អេណា រ៉ូស បានធ្វើការនិយាយរៀបរាប់ និងផ្តាំផ្ញើដល់បុគ្គលដែលយករូបនាងទៅកាត់តបន្តយ៉ាងដូច្នេះថា «សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងបណ្តាញសង្គម TikTok ទាំងអស់គ្នាចា, ថ្ងៃនេះរ៉ូសមានរឿងចង់និយាយ ពីបុគ្គលមួយចំនួនដែលកាត់ត Edit រូបខ្ញុំល្មមឈប់ហើយច៎ា បើអត់ចង់មានបញ្ហាជាមួយខ្ញុំ តែបើសិនជាខ្ញុំអត់ឃើញលុប បញ្ឈប់ការស៊ែរ ឬEditរូបខ្ញុំដូចខ្មោច ដូចបិសាចទេ នាងខ្ញុំនឹងដាក់ពាក្យបណ្តឹងទៅតាមផ្លូវច្បាប់…»។

យ៉ាងណាមិញ សម្រាប់ការវះកាត់កែសម្ជស្សរបស់ រ៉ូស លើកនេះ នាងបានលេងឈុតធំតែម្តង ដោយធ្វើច្រមុះ កាត់ត្របកភ្នែក ចាក់ collagen ក្រោមភ្នែក ទាញសរសៃអំបោះមុខ V collagen ១២សរសៃ ចាក់បង្រួមថ្គាម ចាក់មាត់បេះដូង គឺប្រែ១៨០ដឺក្រេតែម្តង៕

 

មតិយោបល់