ព័ត៌មានសិល្បៈ និងកម្សាន្ត

ប្ដូរម៉ូតសក់ប្លែក CL គ្រាន់តែកាត់សក់ភ្លាម បង្ហោះរូប២ដងភ្លាមៗ ផ្អើលហ្វេនចុចមើលមិនចង់ទាន់

 

តារារ៉េប ជាអតីតសមាជិកក្រុមចម្រៀង 2NE1 ដ៏មានឥទ្ធិពលក្នុងវិស័យ Kpop CL ដែលឈ្មោះពេញរបស់នាងគឺ Lee Chae Rin ។ ថ្វីត្បិតតែនាងបានចាកចេញពីផលិតកម្ម YG Entertainment ក៏ពិតមែន ប៉ុន្ដែប្រជាប្រិយភាពរបស់ CL កាន់តែកើនឡើងជារៀងរាល់ថ្ងៃ។

ថ្មីៗនេះ CL បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ជាមួយនឹងម៉ូតសក់ថ្មីរបស់នាង មិនតែប៉ុណ្ណោះនាងបានបង្ហោះរូប ២ដងផ្ទួនៗគ្នាដែលគួរឲ្យចាប់អារម្មណ៍មែនទែន។ CL បានបង្ហាញមុខជាមួយនឹងសក់ខ្លីប្រាស់ស្មាលាបពណ៌មាស ដែលសម្រស់របស់នាងមើលទៅទាក់ទាញមិនធម្មតា។

តារារ៉េបរូបនេះ មានទេពកោសល្យខាងផ្នែកតន្ត្រីយ៉ាងជំនាញ បទចម្រៀងរបស់នាង តែងតែទទួលបានការគាំទ្រពីសំណាក់ហ្វេនទូទាំងពិភពលោក។ ជាពិសេស CL គឺជាតារាស្រីដែលអស្ចារ្យម្នាក់ នាងតែងតែហ៊ានធ្វើអ្វីដែលខ្លួនចង់ធ្វើ ទាំងការស្លៀកពាក់ តែងខ្លួនបែបស្ទីលប្លែកៗ។ អ្នកចម្រៀងវ័យ ៣០ឆ្នាំរូបនេះ ក្រោយពីនាងបានបង្ហាញខ្លួននៅក្នុងកម្មវិធីទូរស័ព្ទមួយគឺ Weverse ដែលជាកម្មវិធីសម្រាប់អ្នកគាំទ្រអាចមានការទាក់ទងគ្នាកាន់តែជិតស្និតជាមួយអាលដលរបស់ខ្លួន CL តែងតែបង្ហោះរូបរបស់នាងឲ្យហ្វេនៗបានឃើញជាបន្ដបន្ទាប់៕

 

មតិយោបល់