ញាក់សាច់! តារា Tik Tok ស្រីល័ក្ខ បង្ហាញតម្លៃខ្លួនប្រាក់ម៉ឺន ទទួលបានដុល្លារទាំងបាច់ៗ ក្រោយចុះកុងត្រាការងារជាមួយ លោកស្រី ទ្រី ដាណា

 

(ភ្នំពេញ)៖ ស្រីល័ក្ខ ដែលទស្សនិកជននិយមលេងបណ្តាញសង្គម Tik Tok ស្គាល់ថា ម៉ាក់ល័ក្ខ គឺមានភាពល្បីល្បាញជាខ្លាំង ក្រោយបង្ហាញមុខក្នុងបណ្តាញសង្គមមួយនេះ។ ជាពិសេសនាងមានការគាំទ្រខ្លាំង តាមរយៈវីដេអូខ្លីៗសប្បាយៗ បង្ហាញនូវក្បាច់រាំង ក៏ដូចជាការសម្តែងសាច់រឿងខ្លីៗជាច្រើន។

ប៉ុន្តែអ្វីដែលគ្រប់គ្នាភ្ញាក់ផ្អើលនោះ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ មហាជនមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីឃើញតារា Tik Tok ស្រីល្បីឈ្មោះរូបនេះ បានទម្លាយនូវតម្លៃខ្លួនរបស់នាង ក្រោយបានចុះកុងត្រាការងារជាមួយថៅកែហាងពេជ្រ ទី ដានា ដែលមានតម្លៃខ្ពស់មិនធម្មថា។

ក្នុងនោះ បើតាមការបង្ហាញក្នុងវីដេអូ គឺទាំងបាច់ៗតែម្តង ពោលចំនួន១០ដុំ ដែលប្រមាណ១០ម៉ឺនដុល្លារ ដែលថៅកែស្រី ទ្រី ដាណា បានបញ្ជាក់ថានេះ គ្រាន់តែជាការងារផ្នែកតូចប៉ុណ្ណោះជាមួយនឹង ម៉ាក់ល័ក្ខ ដែលនឹងមានការងារមួយផ្នែកធំផ្សេងទៀត។

គួរជម្រាបថា តារា Tik Tok ស្រីល័ក្ខ ដោយសារតែមានប្រជាប្រិយភាពនិងភាពល្បីល្បាញ បច្ចុប្បន្នគេសង្កេតថានាងមានការងារជាហូរហែរ ទោះក្នុងវិបត្តិកូវីដ-១៩ក្តី ដោយការងារទាំងនោះមានដូចជា៖ ការថតសំអាងការ និងថតផ្សព្វផ្សាយឲ្យផលិតផលក្នុងស្រុកផ្សេងៗជាដើម៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *