រឿងរ៉ាវមួយប្រាវមុន ទំនាក់ទំនងរវាងគង់ ចាន់រដ្ឋា និងអេឡិចហ្ស៊ូរ៉ា នៅតែជាមន្ទិលសង្ស័យនៅឡើយសម្រាប់មហាជនដែលស្គាល់នាង ខណៈដែលតារាចម្រៀងមកពីដែនអង្គររូបនេះបាន Wall Post នៅលើបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុកថា “ខំធ្វើបុណ្យដើម្បីឲ្យជួបសំណាងល្អ និងកុំឲ្យជួបរឿងខូចចិត្តច្រើន” ។តើ គង់ ចាន់រដ្ឋា កំពុងខូចចិត្តរឿងស្នេហាមែនទេ?
លើមាគ៌ា សិល្បៈទោះបីជាតារាចម្រៀង ស្រីស្រស់សអែមមកទិសខាងលិចនៃកម្ពុជា មិនសូវល្បីឈ្មោះក្តី តែហាក់ដូចជាកាក់កប និងទំព័ររបស់អ្នកសារព័ត៌មានណាស់ ដោយផ្តោតទៅលើស្រីស្រស់រូបនេះ។មួយរយៈមុន ស្រីស្រស់គង់ ចាន់រដ្ឋា ត្រូវបានសារព័ត៌មានក្នុងស្រុកមួយចុះបង្ហាញថា “គង់ ចាន់រដ្ឋា និងអេឡិចហ្ស៊ូរ៉ា បើកផ្លូវឲ្យគ្នា” តាមរយៈរឿងនេះដែរ នៅលើគណនីដដែលរបស់នាង ក៏បានសរសេរ Wall Post ថា “នេះគឺជារឿងពិត” ដែលសារព័ត៌មានមួយនោះបានចុះបង្ហាញនោះ។
នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកដដែល យើងតែងតែឃើញស្រីស្រស់រូបនេះ ថ្ងួញថ្ងែរពីរឿងពិបាកចិត្ត នេះ ពិបាកចិត្តនោះ ដែលជាមូលហេតុមួយធ្វើឲ្យមជ្ឈដ្ឋានមហាជន គិតថានាង ប្រហែលកំពុងនឹកដល់បុរសណាម្នាក់ ជាពិសេសអាចនឹកដល់ ស្នេហ៍ចាស់របស់នាង ។
ជួបជាមួយនឹងគង់ ចាន់រដ្ឋាតាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយនាងបាន Chat ជាមួយនឹងក្រុមការងារគេហទំព័រ ដំណឹង កាលពីថ្ងៃ ព្រហស្បតិ៍ បានឲ្យដឹងថា “បង តាមពិតទៅខ្ញុំកំពុងពិបាកចិត្តមែន តែមិនមែនរឿងស្នេហានោះទេ ។រឿងដែលថាខ្ញុំពិបាកចិត្តរឿងស្នេហានោះ ខ្ញុំសូមច្រានចោលទាំងស្រុង ហើយក៏វាមិនពិតដែរដែលសារព័ត៌មានមួយចំនួនចុះថា ខ្ញុំមានទំនាក់ទំនងជាមួយនឹង អេឡិចហ្ស៊ូរ៉ា នោះ គ្រាន់តែជាទំនាក់ទំនងមិត្តរួមការងារក្នុងអាជីពសិល្បៈតែប៉ុណ្ណោះ”។ រឿងដែលខ្ញុំបានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា “ខំធ្វើបុណ្យដើម្បីឲ្យជួបសំណាងល្អ និងកុំឲ្យជួបរឿងខូចចិត្តច្រើន” នោះគឺវាជារឿងដែលពាក់ព័ន្ធ និងក្រុមគ្រួសាររបស់ខ្ញុំទេ ដោយម្តាយរបស់នាងខ្ញុំកំពុងមានជំងឺបេះដូង ចឹងហើយដែលធ្វើឲ្យនាងខ្ញុំពិបាកចិត្ត ព្រោះថាខ្ញុំស្រលាញ់ម្តាយរបស់ខ្ញុំណាស់ មិនចង់ឲ្យគាត់ជួបរឿងចឹងៗនោះទេ។នាងបានបន្តទៀតថា ពេលនេះនាងពិបាកចិត្តមែន ទី ១ រឿងអ្នកផ្ទះ ទី២ រឿងដែលប្រឡូកចូលក្នុងសិល្បៈហាក់ដូចជាមិនសូវកាក់កបសោះឡើយ ដោយមិនសូវមានបទ ថ្មី ចេញបង្ហាញប្រិយមិត្តនោះ។
ទោះបីជាយ៉ាងណានៅពេលថ្មីៗនេះដែរ តារាចម្រៀងរូបនេះបានចូលទៅជ្រកក្នុងផលិតកម្មថ្មី Music Star ដែលកំពុងចរាចរណ៍វ៉ុលដំបូងលើទីផ្សារ ដោយក្នុងនោះគង់ ចាន់រដ្ឋា បានប្រាប់ឲ្យដឹងថា ក្នុងវ៉ុលដំបូងរបស់ផលិតកម្មមួយនេះ នាងមានបទចម្រៀងតែមួយបទទេក្រោមចំណងជើងថា “ស្នេហាដូចកាកអំពៅ” ហើយបទនេះដែរនាងសង្ឈឹមថា អាចនឹងជ្រោងតោងភាពល្បីល្បាញបាន និងសង្ឈមថា បងប្អូនមហាជននិងគាំទ្រដល់រូបនាង៕
មតិយោបល់