ភ្នំពេញៈ យុវជនម្នាក់ត្រូវគេសង្ស័យថាបែកថ្នាំ ហើយបានយកកាំបិតនិងដំបងដេញកាប់គេឯងផ្អើលពេញផ្លូវនិងកាប់ម៉ូតូឲ្យខូចខាតចំនួន២គ្រឿង។ ករណីនេះបានកើតឡើងកាលពីម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រភពពីជនរងគ្រោះសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មុនពេលកើត រូបគាត់បានជិះម៉ូតូ១គ្រឿងម៉ាកឃ្លីគ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FJ0469 ជិះឌុបគ្នាពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញយុវជនបែកថ្នាំខាងលើដៃកាន់កាំបិតនិងដំបងដើរសំដៅមក។…
មតិយោបល់