ព័ត៌មានសិល្បៈ និងកម្សាន្ត

កសាងមកយូរហើយ! ហេតុអ្វី Lee Soo Man ម្ចាស់ផលិតកម្ម SM ប្រកាសលក់ភាគហ៊ុន ត្រៀមចាកចេញពី SM?

 

(កូរ៉េ)៖ កាលពីប៉ុន្មានថ្ងៃមុនលោក Lee Soo Man បានប្រកាសលក់ភាគហ៊ុនរបស់លោក ដែលមានចំនួន១៨.៨៣% ដែលជាភាគហ៊ុននច្រេីនជាងគេក្នុងផលិតកម្ម SM និងបានបង្កើតការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងពិភពអ្នកគាំទ្រ K-POP។ ទន្ទឹមគ្នានេះ គ្រាន់តែចេញព័ត៌មានបែបនេះ ស្រាប់តែមានក្រុមហ៊ុន៤ធំៗ បានប្រកួតដេញថ្លៃទិញភ្លាមៗ ដូចជា CJ GROUP, HYBE, NAVER និង Kakao Entertainmen។

ជាពិសេសផលិតកម្ម HYBE បានអោយតម្លៃថ្លៃជាងគេ ក្នុងចំណោមគូប្រកួតទិញទាំង ៤ ប៉ុន្តែលោក Lee Soo Man បានបដិសេធសំណេីររបស់ HYBE ដោយគាត់ពិចារណាលក់ឲ្យ អោយក្នុងចំណោម CJ និង KAKAO Entertainment វិញ។ ហេតុដូច្នេះមានសំនួរ និងចម្ងល់ជាបន្តបន្ទាប់ពីមូលហេតុដែលលោក Lee Soo Man សម្រេចចិត្តលក់ហ៊ុនរបស់ខ្លួនបែបនេះ?

បេីតាមការវិភាគរបស់សារព័ត៌មានកូរ៉េ បានលើកឡើងថា Lee Soo Man ជាអ្នកបង្កេីតផលិតកម្ម SM ដំបូងក្នុងឆ្នាំ១៩៨៩។ លោក បានបង្កេីត Legendary Group ដូចជា TVXQ, Super Junior, BOA, S.E.S, SHINEE, Girls’ Generation, F(x) និង EXO ជាដេីម ។ លោក Lee Soo Man មានអាយុ ៧០ ឆ្នាំហេីយ គាត់បានជួបវិបត្តិជាច្រេីន អំឡុងពេលដឹកនាំផលិតកម្ម SM ។
ក្នុងឆ្នាំ ២០០៣ លោកត្រូវបានចោទប្រកាន់ពីបទ សង្ស័យការកិបកេងប្រាក់ ដោយធ្វេីឲ្យលោកត្រូវបានបង់ប្រាក់ ថ្លៃពន្ធទ្វេជាពីរ។ បន្ថែមពីនេះ លោកក៏ត្រូវមានបញ្ហាជាច្រេីនដងជាមួយ គណៈកម្មការពាណិជ្ជកម្មយុត្តិធម៌ផងដែរ។ រហុតដល់ឆ្នាំ២០១០ លោកបានលាឈប់ពីមុខតំណែង ជានាយកប្រតិបត្តិរបស់ SM ហើយបានចាប់ផ្តើមធ្វើការជាអ្នកផលិតខាងក្រៅ ។

ក្នុងឆ្នាំ ២០១៤ ប្រពន្ធរបស់លោក គឺ លោកស្រី Kim Eunjin បានប្រយុទ្ធជាមួយជំងឺមួយប្រភេទជាច្រេីនឆ្នាំ ប៉ុន្តែជាអកុសលលោកស្រីបានចែកឋាន។ នេះត្រូវបានគេសន្មត់ថា គាត់បានអស់កម្លាំងកាយ និងកម្លាំងចិត្ត ជាលទ្ធផលគាត់ពិចារណាលក់ភាគហ៊ុន SM របស់គាត់ ហេីយគាត់បានសំរាកពីការងារ។ យ៉ាងណាមិញ នេះគ្រាន់តែជាមតិរបស់អ្នកវិភាគមួយចំនួនប៉ុណ្ណោះ ខណៈហេតុផលពិតប្រាកដនៅមិនទាន់ចេញពីមាត់របស់ លោក Lee Soo Man នៅឡើយទេ។

ប្រភព៖ K-POP World

 

មតិយោបល់