ព័ត៌មានសិល្បៈ និងកម្សាន្ត

ផលិតកម្ម RS ប្រឈមមុខបិទទ្វារក្រុមហ៊ុន

ថៃៈ ប្រភពព័ត៌មានលេចឮចេញពីក្រុមហ៊ុនផលិតកម្ម RS ប្រទេសថៃ ថានាពេលខាងមុខនេះ ក្រុមហ៊ុនផលិតបទចម្រៀងនិងចែកចាយ លំដាប់ធំមួយ ក្នុងប្រទេស អាចប្រឈមមុខបិទទ្វារក្រុមហ៊ុន ។

បើយោងតាមសារព័ត៌មាន Matichon ចុះផ្សាយនៅថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០១៦ បានឲ្យដឹងថា ក្រុមហ៊ុននេះមានមែកធាងផលិតកម្មជាច្រើនទៀត នៅក្នុងនេះ ដូចជា R-Siam , Yes! Music , Kamikaze , Garden Music ហើយមានក្រុមហ៊ុន RS Broadcast & Television ដូចជា មានផ្នែកស្ថានីយ៍ទូរទស្សន៍ Channel 8, Channel 2, YOU Channel , Sabaidee TV និងមានផ្នែក វិទ្យុ ពាណិជ្ជកម្ម កីឡាថែមទៀត ។ តើហេតុអ្វីបានជាមានព័ត៌មានថា បិទទ្វារក្រុមហ៊ុនយ៉ាងដូច្នោះទៅវិញ?

ដោយឡែកបើតាម លោក ” ណារេ ស៊ុផាឆៃ នីលវណ្ណ ” ជាជំនួយការម្ចាស់ក្រុមហ៊ុន RS បានបកស្រាយប្រាប់ភា្នក់ងារសារព័ត៌មានខាងលើថា « ខ្ញុំនៅមិនទាន់បានទាក់ទង សួរនាំគណៈគ្រប់គ្រងផលិតនិង ចែកចាយ បទចម្រៀងនៅឡើយទេ រាល់ថ្ងៃគឺខ្ញុំសប្បាយរីករាយនឹងមានសេចក្ដីសុខ ចំពោះការងារសិល្បតន្រ្ដីដែលមាននៅក្នុងដៃនេះ សំខាន់រយៈពេលជាង២០ឆ្នាំ បង ហេ (ម្ចាស់ក្រុមហ៊ុន) បានផ្ដល់ឱកាសរីកមុខរីកមាត់នឹង គ្មានបំណងដើរចេញទៅក្រុមហ៊ុនផ្សេងទេ » ។

គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុនផលិតកម្ម RS មានសិល្បករសិល្បការិនីកុងត្រា ជាង ២០០ នាក់ ៕

%e1%9e%8a%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%90%e1%9f%83-1 %e1%9e%8a%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%90%e1%9f%83-2 %e1%9e%8a%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%90%e1%9f%83-3 %e1%9e%8a%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%90%e1%9f%83-4

មតិយោបល់