ព័ត៌មានសិល្បៈ និងកម្សាន្ត

វ័យ៦៨ឆ្នាំហើយ តារាស្រីវ័យចំណាស់ម្នាក់នេះប្រកាសថា ខ្លួនមានផ្ទៃពោះ!

 

(បរទេស)៖ កាលពីថ្មីៗនេះ មានដំណឹងដ៏ភ្ញាក់ផ្អើលនៅលើបណ្តាញសង្គម Internet បន្ទាប់ពីតារាស្រីជនជាតិម៉ិកស៊ិកម្នាក់ឈ្មោះ Lyn May វ័យ៦៨ឆ្នាំ បានប្រកាសដំណឹងដ៏រីករាយនៅលើ Instagram របស់ខ្លួនលោកស្រីមានផ្ទៃពោះ។ ដំណឹងនេះ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ត្បិតថាក្នុងវ័យនេះ សម្រាប់មនុស្សទូទៅ គឺមិនអាចមានផ្ទៃពោះទៀតទេ ចម្លែកអីតែលោកស្រីត្បិតថាវ័យឈានដល់៦៨ឆ្នាំ នៅតែអាចពពោះបាន។

ក្នុងបណ្តាញសង្គម លោកស្រី Lyn May បានសរសេរសារថា «ខ្ញុំពិតជារីករាយណាស់ ដែលបានជូនដំណឹងដល់អ្នករាល់គ្នាថា ខ្ញុំមានផ្ទៃពោះ៣ខែហើយ។ លោក Markos D1 ក៏មានភាពសប្បាយរីករាយដែលលោកជិតបានក្លាយទៅជាឪពុកគេហើយ។»

ម៉្យាងវិញទៀត ចំពោះទំនាក់ទំនងស្នេហាជាមួយនឹងតន្រ្តីករវ័យក្មេង តារាស្រីរូបនេះ ក៏បានបង្ហោះរូបថតជាច្រើនរបស់នាងជាមួយនឹងលោក Markos D1 ដែលជាគូស្នេហ៍ខ្លួន ឲ្យអ្នកគាំទ្រជាច្រើនបានទស្សនា ជាពិសេស លោក Markos D1 ក៏បានបង្ហោះនៅលើទំព័រផ្ទាល់ខ្លួនដូចគ្នា នូវរូបថតមួយសន្លឹកដែលបានថតជាមួយនឹង Lyn May ដែលមាន hashtag 2019 ព្រមទាំងជាឆ្នាំ ដែលអ្នកទាំងពីរបានចាប់ផ្តើមទំនាក់ទំនងស្នេហាជាមួយគ្នា ផងដែរ។

គួរបញ្ជាក់ផងដែរថា Lyn May គឺជាតារាសម្តែង អ្នករាំ និងជាពិធីករជនជាតិម៉ិកស៊ិកដ៏ល្បីល្បាញ ដែលក្រៅពីអាជីពជាតារាសម្តែងស្រីជើងចាស់មួយរូប នាងក៏បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងទម្រង់មុខខូចទ្រង់ទ្រាយពីគ្រោះមហន្តរាយនៃការកែសម្ផស្ស ថែមទៀតផង។

មតិយោបល់