ភ្នំពេញ៖ ករុណា ពេជ្រ តារាចម្រៀងដ៏មានឥទ្ធិពលរបស់ផលិតកម្មថោន តែសំលេងមិនសូវបាន បានចេញបទចម្រៀងថ្មី ជាស្នាដៃកូនខ្មែរ ដើម្បីបំបែក ភាពស្ងប់ស្ងាត់ របស់ខ្លួន ក្រោយពីមានរឿងរិះគន់ជាច្រើន។
ម៉ុក ករុណា ឬ ករុណា ពេជ្រ មានរឿងរិះគន់ជាច្រើន ក្នុងនោះ គឺបញ្ហាចម្បងពីរ ច្រៀងគាំងឌីស លើឆាក និងបញ្ហាយកកកាយវិការសម្តែងក្នុងបទចម្រៀងរបស់ប្រទេសជិតខាងទាំងដុល មក សម្តែងក្នុងបទចម្រៀង ដែលចម្លងគេដូចគ្នានោះ ។
បញ្ហាខាងលើ បានធ្វើឲ្យ ករុណា ពេជ្រ រងការរិះគន់ និងបាក់ស្រុតប្រជាប្រិយភាព តែម្តង ។ ឆ្លើយតបនឹងការរិះគន់ និង ភាពស្ងប់ស្ងាត់ ករុណា ពេជ្រ បានបញ្ចេញចម្រៀង ថ្មីសន្លាង ជាស្នាដៃកូនខ្មែរ ពិតៗ ក្រោមចំណងជើងថា “រៀនចប់កាលណាការប្រពន្ធបាត់” ដែលនិពន្ធទំនុកច្រៀងដោយ កវីនិពន្ធដ៏មានឥទ្ធិពល យឹម តាស្រង់ ។
បទ “រៀនចប់កាលណាការប្រពន្ធបាត់” គឺជាបទ ឆ្លុះបញ្ជាំងពី សកម្មភាព ក្នុងសង្គមខ្មែរ នាពេលបច្ចុប្បន្ន និយាយអំពីយុវវ័យ។
យឹម តាស្រង់ បានសរសេរនៅលើទំព័រ ហ្វេសប៊ុកខ្លួនថា “ខ្ញុំនិពន្ធបទនេះឡើងគឺជារឿងពិតដែលកំពុងកើតមាននៅក្នុង
សង្គមខ្មែរ ខ្ញុំមានអារម្មណ៍ថាឪពុកម្តាយហាក់ដូចជាទទួលភាព អយុត្តិធម៍ណាស់បើសិនជាយើងគិតអោយដល់ ព្រោះតាំងពីតូចដល់ធំ
ថែរក្សាជួយកូនគ្រប់បែបយ៉ាងរហូតដល់ខ្លះលក់គោលក់ក្របី លក់ដីកេរិ៍
នៅភូមិផ្គត់ផ្គងបញ្ចូនអោយកូនរៀន តែទីបំផុតកូនខ្លះមិនទាន់ទាំងរៀនចប់ស្រួលបួលផងក៏រៀបការប្រពន្ធ ហើយខ្លះទៀតរៀនចប់មិនទាន់ទាំង
បានជួយតបជីវភាពគ្រួសារផងក៏ការប្រពន្ធបាត់ដែរ គិតៗទៅតើអ្នកទាំង
អស់គ្នាយល់យ៉ាងម៉េច ?
ប៉ុន្តែទឹកចិត្តជាឪពុកម្តាយទោះមានរឿងយ៉ាងនេះក្តីក៏គាត់នៅតែអាណិត
ស្រឡាញ់កូនមិនថាឪពុកម្តាយខ្ញុំ ឬឪពុកម្តាយគេទេ ហើយពួកគាត់ក៏មិនចង់បានអ្វីពីកូនដែរគឺចង់បានអោយតែកូន
រស់នៅបានក្តីសុខគឺគាត់សប្បាយចិត្តហើយ។
សូមស្តាប់បទនេះហើយពិចារណាទាំងអស់គ្នា នេះជាការនិពន្ធស្តែង
ចេញពីរឿងពិតនៅក្នុងសង្គម ។ពីខ្ញុំ យឹម តាស្រង់” ។
សូមបញ្ជាក់ផងដែរថា សម្រាប់ផលិតកម្ម ថោន និន្នាការនិពន្ធទំនុកច្រៀង ជាស្នាដៃកូនខ្មែរ គឺកំពុងតែដំណើរការយ៉ាងរលូន ដោយលុបបំបាត់ការកូពី បទចម្រៀងពីបរទេស បន្ថិចម្តងៗ ខណៈដែលផលិតកម្ម ក្នុងស្រុក ជាច្រើនទៀត ងាកមករក ការនិពន្ធទំនុកច្រៀង និង Melody ជាស្នាដៃកូនខ្មែរដូចគ្នា ៕
ស្តាប់បទចម្រៀង “រៀនចប់កាលណាការប្រពន្ធបាត់” ៖
មតិយោបល់