នៅលើពិភពលោកយើងនេះមានរឿងរ៉ាវ និងវត្ថុប្លែកចម្លែកឱ្យយើងបានឃើញជាច្រើន។ វត្ថុខ្លះ បាតុភូតខ្លះដែលយើងជួបប្រទះ ក៏យើងមិនដឹងថាវាជាអ្វី និងមិនទាំងនឹកគិតផងថា វានឹងមានពិតប្រាកដមែននៅលើផែនដីនេះ។ រឿងរ៉ាវ និងវត្ថុប្លែកៗ ដែលធានាថា លោកអ្នកពិតជាមិនធ្លាប់ដែលបានឃើញវាពីមុនមកឡើយក្នុងមួយជីវិតនេះ។
១ . ដងអូរពណ៌បៃតងដែលកើតឡើងដោយមិនដឹងមូលហេតុនៅក្នុងដៃទន្លេ ហ្កាល់ស្រ្ទីម ក្នុងឧទ្យានជាតិ ហ្គោលស្រ្ទីម ប្រទេសកាណាដា ដោយវាកើតឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះមុននឹងត្រឡប់មកជាពណ៌ធម្មតាវិញ ដោយមិនមានសត្វទឹក ឬត្រីមួយក្បាលណាគ្រោះថ្នាក់ដោយសារហេតុការណ៍នេះឡើយ។
២ . ដុំកែវគ្រីស្តាល់ធម្មជាតិដែលមើលទៅដូចមានផ្ទុកលម្ហ Galaxyនៅខាងក្នុង។ វាត្រូវបានលក់ក្នុងតម្លៃ 20,000ដុល្លារ។
៣ . ព្រះច័ន្រ្ទក៏អាចផ្ដល់កំណើតឥន្ទធនូបានដូចព្រះអាទិត្យដែរ ដោយឥន្ទធនូទាំងនោះបានកើតឡើងនៅក្បែរជ្រោះទឹកធ្លាក់នារាត្រីដែលលោកខែពេញបូណ៌មី។
៤ . នេះគឺសត្វដង្កូវដែលមានឈ្មោះថា Acraga Cao ឬដង្កូវកែវដែលមានរាងកាយដូចសម្បកផ្លែទុរេន និងថ្លាភ្លឺដូចកែវកញ្ចក់។ វាត្រូវបានគេរកឃើញនៅក្នុងដែនដីអាមេរិកកណ្ដាល និងអាមេរិកខាងត្បូង រួមទាំងម្ដុំសមុទ្រខារីបៀនផងដែរ។
៥ . ឧទ្ធម្ភាគចក្ររូបរាងចម្លែកនេះ មានឈ្មោះថា Sikorsky S-64 ជាឧទ្ធម្ភាគចក្រយោធាសម្រាប់ប្រើប្រាស់ក្នុងការដឹកជញ្ជូនសម្ភារសឹក ដោយវាអាចលើកគ្រឿងយន្តដែលមានទម្ងន់ធ្ងន់ៗដល់ទៅ 19,000គីឡូក្រាមឯណោះ។
៦ . តើអ្នកធ្លាប់ជួបវត្ថុអីបែបហ្នឹងនៅក្នុងទឹកដែរឬទេ? វាគឺ ប្រៃអូសួ វត្ថុមានជីវិតដែលរស់នៅរួមគ្នាជាក្រុម និងតោងគ្នាជាប់ជាដុំៗ។
៧ . ខ្លាឃ្មុំភេនដាមួយក្បាលនេះមានឈ្មោះថា Qizai (ប្រែថា កូនប្រុសទី ៧) ជាខ្លាឃ្មុំភេនដាតែមួយគត់នៅលើពិភពលោកដែលមានពណ៌សូកូឡា។
៨ . ផ្លែចេកពណ៌ក្រហមពិតជាមានមែន…វាធំលូតលាស់ឡើង និងចេញផ្លែនៅក្នុងដែនដីប៉ែកខាងត្បូង និងខាងកើតនៃទ្វីបអាហ្រ្វិក និងនៅលើបណ្ដុំកោះ ខាណារី។
៩ . បាតុភូតបាល់ផ្លេកបន្ទោរ គឺជាបាតុភូតដែលកម្របានជួបបំផុត ហើយអ្នកវិទ្យាសាស្រ្តខ្លួនឯងក៏មិនទាន់ផ្ដល់ចម្លើយដែលច្បាស់លាស់ពិតប្រាកដបាននៅឡើយថា តើវាកើតឡើងយ៉ាងណា?។
១០ . ការពិតទៅ មើមការ៉ុតមិនមែនមានតែពណ៌ទឹកក្រូចមួយនោះទេ តែវាមានច្រើនពណ៌ណាស់។
មតិយោបល់