ព័ត៌មានសិល្បៈ និងកម្សាន្ត

បានត្រឹមខកចិត្ត! បុរសម្នាក់ ខំជិះម៉ូតូចម្ងាយ ២៣៦គីឡូម៉ែត្រ ដើម្បីជួបនារីដែលលេងហ្គេមអនឡាញជាមួយខ្លួន តែចុងក្រោយទឹកភ្នែក

 

(ឥណ្ឌូណេស៊ី)៖ វីដេអូឃ្លីបមួយ ត្រូវបានថតឡើងដោយពលរដ្ឋម្នាក់ដែលបានឃើញនូវហេតុការណ៍ ហើយយកទៅបង្ហោះចែកចាយលើបណ្តាញសង្គម បង្ហាញពីបុរសម្នាក់ ស្រក់ទឹកភ្នែកគួរឲ្យអាណិត ក្រោយពីនារីដែលគាត់លង់ស្រលាញ់ បានបដិសេធនឹងក្ដីស្រលាញ់របស់គាត់។

ជាក់ស្ដែងតាមរយៈ វីដេអូឃ្លីប បង្ហាញឲ្យឃើញថាបុរសរូបនេះបានកំពុងអង្គុយយំនៅខាងមុខហាងមួយកន្លែង ដែលមានមនុស្សម្នានៅជុំវិញខ្លួនគាត់ដើម្បីសួរនាំ។ទន្ទឹមនឹងនេះដែរ មានម្នាក់បានហុចទឹកឲ្យគាត់ផឹក ជាការសម្រួលអារម្មណ៍និងសំនួរមួយបានចោទសួរឡើងថា “នាងហៅលោកថាជាមនុស្សអាក្រក់មែនទេ?”។ ឮដូច្នេះគាត់ក៏បានបន្ដការយំ និងងក់ក្បាល ហើយតបទៅវិញថា “បាទ”។

តួយ៉ាង ម្ចាស់វីដេអូឃ្លីប បានឲ្យដឹងដែរថា បុរសរូបនេះបានជិះម៉ូតូពីទីក្រុង Pekanbaru មកកាន់ទីក្រុង PadangPanjang ដែលមានចម្ងាយ ២៣៦គីឡូម៉ែត្រដោយសង្ឃឹមថានារីដែលគាត់ស្រលាញ់និងស្និទ្ធស្នាលជាមួយតាម រយៈការលេងហ្គេមអនឡាញ Mobile Legend ព្រមទទួលការស្រលាញ់របស់គាត់តែផ្ទុយទៅវិញ នាងបែរជាបដិសេធ៕

 

ប្រភព៖ Mothership

មតិយោបល់