ព័ត៌មានជាតិ

ពិធីប្រគល់-ទទួលជំហានទី២ ជូនអតីតយុទ្ធជនកម្ពុជាក្រីក្រចំនួន២៥០គ្រួសារ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

ផ្ទះថ្មីចំនួន២៥០ខ្នង ដែលបានសាងសង់រួចរាល់ក្នុងចំណោម៦២៨ខ្នងផ្ទះ ជាអំណោយកាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន បានប្រារព្ធពិធីប្រគល់-ទទួលជំហានទី២ ជូនអតីតយុទ្ធជនកម្ពុជាក្រីក្រចំនួន២៥០គ្រួសារ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងមានការចូលរួមពីនាយឧត្តសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត។

គួរបញ្ជាក់ថា ពិធីប្រគល់-ទទួលផ្ទះចំនួន២៥០ខ្នងជូនអតីតយុទ្ធជនក្រីក្រនៅថ្ងៃនេះ គឺជាការផ្តល់ជូនជំហានទី២ ដែលកាលពីជំហានទី១ បានប្រគល់ជូនអតីតយុទ្ធជនក្រីក្រ និងពិការភាពចំនួន ៥០គ្រួសាររួចមកហើយកាលពីអំឡុងខែមិថុនា ឆ្នាំ២០២១កន្លងទៅ៕

មតិយោបល់