ព័ត៌មានសិល្បៈ និងកម្សាន្ត

ឃើញម៉ូតខ្សែរករបស់តារាពហុជំនាញ ខាត់ សុឃីម ពាក់មានស្ទីលប្លែកៗបែបនេះ តើតម្លៃវិញយ៉ាងម៉េចដែរ?

 

(ភ្នំពេញ)៖ តារាពហុជំនាញ ខាត់ សុឃីម ត្រូវបានមហាជនទូទៅទទួលស្គាល់ថា ពិតជាមានភាពជោគជ័យយ៉ាងខ្លាំងទៅលើវិស័យសិល្បៈ ដោយមានការគាំទ្រពីទស្សនិកជនទូទាំងប្រទេស រហូតដល់ទស្សនិកជននៅក្រៅប្រទេសផងដែរ។ តែយ៉ាងណា ងាកមករឿងមុខជំនួញវិញធ្លាប់បាន ខាត់ សុឃីម ធ្លាប់បង្ហើបថា ខ្លួនបានចាញ់បោកក្រុមហ៊ុនរកស៊ីផ្នែកអចលនទ្រព្យមួយនូវ ទឹកប្រាក់សរុបជិត១លានដុល្លារ ដែលប្រាក់ទាំងនេះបានមកពីកម្លាំងរកស៊ីផ្ទាល់ខ្លួន ចំនួន១៧ម៉ឺនដុល្លារ និងប្រាក់រាយរងជាប់ ខ្លួនមួយចំនួនទៀតគឺត្រូវចាញ់បោកគេអស់រលីងពីខ្លួនតែម្ដង។

អ្វីដែលមហាជនចាប់អារម្មណ៍ ត្បិតថា តារារូបនេះបានចាញ់បោកគេយ៉ាងសន្ធឹក កាលពីពេលថ្មីៗនេះមែន តែនាងនៅតែ មានសមត្ថភាពក្រោកឈរដើម្បីផ្ដើមជីវិតរកស៊ីជាថ្មី ហើយចាប់ផ្ដើមបានសល់លុយកាក់ឡើងវិញ ថែមទាំងបានសល់លុយ ខ្លះធ្វើខ្សែកមាស ផ្លាកទីន ដាំពេជ្រសរុប៤ខ្សែទៀតផង សម្រាប់ភ្ជាប់ជាមួយបន្តោកខ្សែកដែលមានរូបអ្នកទាំងមានគុណ ទាំងទ្វេ។

ខាត់ សុឃីម បានប្រាប់សារព័ត៌មានក្នុងស្រុកមួយយ៉ាងដូច្នេះថា «តាមពិតបងធ្វើ ខ្សែកហ្នឹងបាន ២-៣ ខែ ហើយ ដើម្បី ពាក់ផ្លាស់ប្ដូរគ្នា…តែបន្តោកនៅដដែល យើងគ្រាន់តែដោះវាចុះឡើងៗទេ។ វាធ្វើពីមាស ផ្លាកទីន និងពេជ្រហើយតម្លៃ សរុប ទាំង៤ខ្សែហ្នឹង ជាង១ម៉ឺនដុល្លារអូន»។

តារាស្រីពហុជំនាញរូបនេះបញ្ជាក់ថា បន្តោកខ្សែកទទេ ដែលមានរូបលោកឪពុកម្ខាង និង អ្នកម្ដាយម្ខាងនោះ គឺជាបន្តោក ស្រោប ដោយផ្លាកទីនតម្លៃ ៤០០០ដុល្លារផ្សេង ហើយបន្តោកនេះ ស្ថិតនៅជាប់ខ្លួនអ្នកនាងគ្រប់ពេល ដោយគ្រាន់តែពេល ខ្លះនាងត្រូវប្ដូរម៉ូតខ្សែក ដើម្បីឲ្យត្រូវទៅនឹងកម្មវិធីនានា ដែលនាងទៅចូលរួមនោះប៉ុណ្ណោះ៕

 

មតិយោបល់