ព័ត៌មានជាតិ

អ្នកចាំទីប៊ែលហ្ស៊ិក Coutois សម្រេចចិត្តបន្តកុងត្រាថ្មីរយៈពេល ៥ឆ្នាំទៀត

 

បរទេស៖ ទីបំផុតអ្នកចាំទីប៊ែលហ្ស៊ិកកីឡាករ Thibaut Coutois បានសម្រេចចិត្តជាមួយនឹងក្លឹបហើយក្នុងការបន្តកុងត្រាថ្មីជាមួយនឹងគ្នារយៈពេល៥ឆ្នាំទៀតបន្ទាប់ពីបានចូលរួមនៅទីនេះតាំងតែពីឆ្នាំ២០១៨និងបានជួយឲ្យក្លឹបលើកពាន La Liga បានកាលពីរដូវកាល២០១៩-២០២០។

កុងត្រាថ្មីនេះនឹងអនុញ្ញាតិឲ្យភាគីទាំងពិរអាចបន្តធ្វើការជាមួយគ្នារហូតទៅដល់រដូវក្តៅឆ្នាំ២០២៦ទោះបីជាកន្លងមកតែងតែមានព័ត៌មានអំពីការមិនសប្បាយចិត្តរបស់អ្នកគាំទ្រក្លឹបនិងកីឡាករក្តីជាមួយគ្នា។

Coutois បានចូលរួមជាមួយនឹង Real Madrid កាលពិឆ្នាំ២០១៨ពីក្លឹបតោខៀវ Chelsea ក្នុងតម្លៃខ្លួនប្រមាណជា ៣៥លានផោន ប៉ុន្តែក៏ធ្លាប់មានឈ្មោះជាកីឡាកររបស់ក្លឹប AT Madrid ដែលជាគូប្រជែងរបស់ក្លឹបរយៈពេល៣ដូវកាលផងដែរ។

Coutois វ័យ ២៩ឆ្នាំរូបនេះ បានលេងឲ្យក្លឹបក្នុងការប្រកួតបើករដូវកាលយកឈ្នះលើក្រុម Alaves ក្នុងលទ្ធផល៤ទល់នឹង១និងក៏ជាការបង្ហាញខ្លួនលើកទី១៣០ផងដែរឲ្យក្លឹប៕

 

មតិយោបល់