ព័ត៌មានសិល្បៈ និងកម្សាន្ត

កំដៅសាច់ដុំភ្នែក! ក្នុងរដូវកាលកូវីដ-១៩ មកមើលបវរកញ្ញា រឿន ណាត បញ្ចេញរាងស្រឡូន ក្នុងឈុតប៊ីគីនីពណ៌ក្រហម

 

(ភ្នំពេញ)៖ អតីតបវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០១៨ ដែលបានវិវត្តន៍ខ្លួនទៅជាតារាសម្តែងដ៏មានប្រជាប្រិយភាព គឺ កញ្ញា រឿន ណាត បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនអ្នកគាំទ្រ ក្រោយនាងបានបង្ហោះរូបភាពជាច្រើនសន្លឹក ស្ថិតក្នុងសម្លៀកបំពាក់ពណ៌ចាំង អាវចំហរដើមទ្រូង លេចចេញនូវក្បាលពោះរាបស្មើ ជាពិសេសខោខ្លីបញ្ចេញគល់ភ្លៅសម៉ដ្ឋខៃ ឈរកាច់ស្ទីលសម្ញែងលើដងផ្លូវមួយខ្សែរ ដើម្បីផ្តិតយករូបភាពស្រស់ស្អាតខ្លាំងជាចំណីភ្នែកអ្នកគាំទ្ររបស់ខ្លួន ឱ្យពោលសរសើរសម្រស់នាងមិនតិចនោះឡើយ។

ដោយឡែក ស្របជាមួយនឹងមតិស្ងើចសរសើរភ្លូកទឹកភ្លូកដីនេះ រូបភាពដ៏ស្រស់ស្អាតបែបម៉ូដែលនេះផងដែរ ក៏បានទទួលរងនូវការរិះគន់មិនសំចៃមាត់ពីសំណាក់មនុស្សមួយក្រុម ដោយចោទប្រកាន់ទៅលើ រឿន ណាត ក្ដែងៗជាសាធារណៈនៅលើបណ្ដាញសង្គមថាតុបតែងខ្លួនជ្រុលហួសហេតុបំផ្លាញវប្បធម៌ខ្មែរ ស្លៀកពាក់លេចលើលេចក្រោមស៊ិចស៊ីជ្រុល ជាហេតុនាំឱ្យបន្ទាបបន្ថោកតម្លៃស្រ្តីជាដើម។

ក្រោយរងការរិះគន់យ៉ាងចាស់ដៃដោយមិនសំចៃមាត់ពីសំណាកបុគលមួយចំនួនតូចនៅលើបណ្តាញសង្គម រឿងបញ្ចេញរូបភាពស៊ិចស៊ីជ្រុលហូសនោះ ស្រាប់តែថ្មីៗនេះ កញ្ញា រឿន ណាត កាន់តែបង្ហាញរូបភាពស៊ីអារម្មណ៍បន្ថែមជាច្រើនសន្លឹកទៀត ដោយមិនញញើត មាត់អ្នករិរះគន់នោះឡើយ ដោយ កញ្ញា រឿន ណាត បង្ហោះរូបភាពជាច្រើនសន្លឹក បញ្ចេញភាព ភាពស៊ិចស៊ី កាន់តែខ្លាំងជាងមុនទៅទៀត និងភ្ជាប់ជាមួយសំណេរបែបឌឺដងទៅអ្នកដែលពូកែរិរះគន់លើរូបនាងទៀតថា “ថ្ងៃនេះទឹកត្រជាក់ល្អណាស់ សុំទោសណាបងៗ ខ្ញុំមកទៀតហើយ»៕

មតិយោបល់