បរទេស៖ The Goal នៅថ្ងៃបានចេញផ្សាយថាកីឡាករខ្សែប្រយុទ្ធ Harry Kane ទីបំផុតគឺបានវិលត្រឡប់មកធ្វើការចូលរួមហ្វឹកហាត់វិញហើយជាមួយនឹងក្លឹបមាន់ខ្នាយមាស Spurs ជាមួយនឹងគ្រូបង្វឹកថ្មីជាលើកដំបូងគឺលោក Nuno បន្ទាប់ពីព័ត៌មានចចាមអារ៉ាមនៅតែបានបន្តរវាងក្រុម Man City ជាមួយនឹងកីឡាកររូបនេះ។
កីឡាករវ័យ២៨ឆ្នាំរូបនេះត្រូវបានគេជឿជាក់ថានៅតែបន្តមានអារម្មណ៍សំពាធផ្លូវចិត្តនៅឡើយសម្រាប់ការដោះដូរនៅរដូវក្តៅនេះជាមួយនឹងសំណួរដែលមិនចប់ចេះហើយថាគាត់នឹងអាចផ្ទេរចាកចេញទៅចូលរួមជាមួយនឹង Man City ឬយ៉ាងណានៅរដូវក្តៅនេះ។
គួរឲ្យដឹងដែរថាចាប់តាំងតែពីបានបញ្ចប់ទៅនៃព្រឹត្តិការណ៍ពានរង្វាន់អ៊ឺរ៉ូឆ្នាំ២០២០មកកីឡាករអង់គ្លេសរូបនេះមិនទាន់បានវិលត្រឡប់មកធ្វើការហ្វឹកហាត់វិញនៅឡើយទេដោយមានព័ត៌មានជាច្រើនបានអះអាងថា Kane វ័យ២៨ឆ្នាំរូបនេះកំពុងដាក់សំពាធឲ្យ Spurs ទទួលយកសំណើររបស់ Man City ដើម្បីធ្វើការចាកចេញ៕
មតិយោបល់