ព័ត៌មានជាតិ

ភ្លើងចង្រ្កានមិនទាន់រលត់ ម្ចាស់ចេញពីផ្ទះទៅលេងឪក្មេក បណ្តាលឲ្យឆេះខ្ទេចទាំងស្រុង

បាត់ដំបង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ០១ខ្នង នៅចំណុចក្បាលគោ ស្ថិតក្នុងភូមិស្ទឹងតូច ឃុំកំពង់ល្ពៅ ស្រុកសំឡូត ។
តាមការរាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យលេបត្របាក់ទាំងស្រុង ជារបស់ម្ចាស់ផ្ទះឈ្មោះ សុខ ណាល់ ភេទស្រី អាយុ ២៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ មានទំហំ ៥ម៉ែត្រ x ៦ម៉ែត្រ ។

សម្ភារ:ខូចខាតរួមមាន ៖-ម៉ាស៊ីនបាញ់ស្មៅចំនួន ០២, -ខ្មែរសូឡាចំនួន ០៣ផ្ទាំង,-អាគុយ៥០អំពែល ចំនួន០១
-អង្ករ ៥០គីឡូក្រាម ។

ករណីនេះ ដោយមានការស្រាវជ្រាវពីកម្លាំងនគរបាលស្រុក មូលហេតុនៃអគ្គិភ័យនេះ គឺបណ្តាលមកពីភ្លើងចង្រ្កានមិនទាន់រលត់អស់ តែម្ចាស់ផ្ទះបានចេញពីផ្ទះ ទៅលេងផ្ទះឪក្មេកទើបបណ្តាលឲ្យឆាបឆេះផ្ទះតែម្តង ។

បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបានចុះធ្វើការត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ជូនម្ចាស់ផ្ទះឡើងវិញ ៕

មតិយោបល់